រកឃើញអ្នកទទួលខុសត្រូវ និងអ្នកគំនិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវពីម្សិលម៉ិញ

 

(ភ្នំពេញ) ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ភាគច្រើន គឺបណ្តាលមកពីអ្នកបើកបរស្រវឹងស្រា ហើយនៅក្នុងករណីដែលអ្នកបើកបរស្រវឹងស្រាបង្កគ្រោះថ្នាក់កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ម្សិលម៉ិញនេះ គេអាចរកឃើញអ្នកដែលទទួលខុសត្រូវចម្បង និងអ្នកផ្សំគំនិត គឺស្រា នេះបើតាមការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាក្នុងថ្ងៃនេះ។

 

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សប្រាំបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលកាលពីព្រលប់ម្សិលម៉ិញនេះ លោកបានបង្ហាញថាអ្នកទទួលខុសត្រូវចម្បង គឺ អ្នកបើកបរនោះឯង។

 

ឯអ្នកផ្សំគំនិត លោកបន្តថា មានដូចជា ទីមួយអ្នកផលិត និងចែកចាយស្រា ទីពីរអ្នកអនុវញ្ញាតិឲ្យផលិត និងចែកចាយស្រា ទីបីបណ្តាញសារពត៌មាន (វិទ្យុ ទូរទស្ស កាសែត ។ល។) ដែលផ្សព្វផ្សាយពាណិជ្ជកម្មស្រា ទីបួនអ្នកអនុញ្ញាតិឲ្យផ្សព្វផ្សាយពាណិជ្ចកម្មស្រា ទីប្រាំក្រុមអ្នកផឹកជាមិត្តភក្តិ សាច់ញ្ញាតិ ឬគី្នគ្នា ដែលបង្ខំឲ្យផឹកច្រើន (លើកដាច់ញយៗ) ឬបណ្តោយឲ្យផឹកច្រើន បើទោះបីដឹងថា អ្នកផឹកនោះត្រូវបើកបរ។ ទីប្រាំមួយបូលីសចរាចរ ដែលខកខានមិនបានត្រួតពិនិត្យជាតិស្រវឹង ឬមិនមានយន្តការទប់ស្កាត់អ្នកស្រវឹងមិនឲ្យបើកបរ។

 

ជាមួយនឹងការបង្ហាញពីអ្នកទទួលខុសត្រូវចម្បង និងអ្នកសមគំនិតក្នុងហេតុការណ៍បង្កគ្រោះថ្នាក់ដ៏សាហាវមួយនេះ លោកក៏បានបង្ហាញនូវដំណោះស្រាយចំនួនពីរដូចខាងក្រោម ៖

 

ជម្រើសទីមួយ ដែលមានប្រសិទ្ធភាពបំផុត គឺហាមការចែកចាយ ផ្សព្វផ្សាយ និងការផឹកស្រាគ្រប់ប្រភេទ និងអនុវត្តច្បាប់ចរាចរណ៍ឲ្យតឹងរឹង និងមានប្រសិទ្ធិភាពបំផុត។
ជម្រើសទីពីរ ដែលមានប្រសិទ្ធភាពមធ្យម គឺដំឡើងពន្ធសម្រាប់ការផលិត ការចែកចាយស្រា ធ្វើឲ្យស្រាមានតម្លៃខ្ពស់ (បង្កើនប្រាក់ចំណួលជាតិ កាត់បន្ថយការប្រើប្រាស់)។ ហាមការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់មធ្យោបាយ។ ហាមអ្នកដែលមានកាតព្វកិច្ចបើកបរយាន្តយន្តគ្រប់ប្រភេទផឹកស្រា ឬបើកបរពេលស្រវឹង។ 
អប់រំពលរដ្ឋឲ្យយល់ពីផលប៉ះពាល់នៃការផឹកស្រា ទាំងទៅលើផ្នែកសុខភាព និងទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរ។ ធ្វើច្បាប់ឲ្យអ្នកដែលពាក់ព័ន្ធក្នុងការផឹកស្រា មានការទទួលខុសត្រូវក្នុងការបណ្តោយឲ្យអ្នកស្រវឹងបើកបរដោយការដាក់ទោស ឬផាកពិន័យធ្ងន់។ 

បូលីសចរាចរត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាព ទាំងការកំណត់ល្បឿនសម្រាប់ការបើកបរ និងការត្រួតពិនិត្យជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរ។ 

ផ្តល់សិទ្ធឲ្យអ្នកធ្វើដំណើរតាមផ្លូវអាចឃាត់ខ្លួន ឬផ្អាកការធ្វើដំណើរនៃជនទាំងឡាយណា ដែលសង្ស័យថា កំពុងបើកបរក្នុងពេលស្រវឹង រួចរាយការណ៍ទៅឲ្យបូលីស ចាត់វិធានការ និងដាក់ទោសតាមច្បាប់៕ (VRSN)

 

photo_2017-03-27_19-33-27 photo_2017-03-27_19-33-01 photo_2017-03-27_19-01-40 photo_2017-03-27_18-47-36 photo_2017-03-27_18-47-19 photo_2017-03-27_18-47-15 photo_2017-03-27_18-47-28 photo_2017-03-27_18-47-10

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com