ប្រធានមន្ទីសុខាភិបាលប្រតិបត្តិស្រុកព្រះនេត្រព្រះបើករថយន្តបុកមនុស្សស្លាប់ម្នាក់ និបួសធ្ងន់បីនាក់

បន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាល ប្រតិបត្តិ ស្រុកព្រះនេត្រព្រះ បើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ ៣នាក់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ ៦ខាងកើត ស្ពានទី៥ ស្ថិតភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

 

ជនរងគ្រោះដែលស្លាប់ម្នាក់ឈ្មោះ ប៊ុត ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ និងរបួសធ្ងន់ ៣នាក់ ទី១-ឈ្មោះ រិទ្ធ គន្ធា ភេទស្រី អាយុ២៣ឆ្នាំ របួសធ្ងន់បាក់ដៃឆ្វេងនិងជើងឆ្វេង ទី២-ឈ្មោះ ផិន ល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ របួសធ្ងន់ និងទី៣-ឈ្មោះ តុល រក្សា ភេទស្រី អាយុ៥ឆ្នាំ របួសធ្ងន់ ជនរងគ្រោះ រស់នៅភូមិ-ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ ។

photo_2017-03-27_16-16-58

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្ត លោកប្រធានមន្ទីសុខាភិបាល ប្រតិបត្តិស្រុកព្រះនេត្រព្រះ បើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ ៣នាក់ ហើយមន្ត្រីនគរបាលចរាចរណ៍ ក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យ បានព្យាយាមលាក់បាំងព័ត៌មានខាងលើនេះ ព្រោះមានបទបញ្ជារពីថ្នាក់លើ ។

សាក្សីប្រាប់ថា រថយន្តដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានស្គាល់ថា របស់ឈ្មោះ ធៀង ញាណ្ណព្វុទ្ធ ជាវេជ្ជបណ្ឌិតមានតួនាទីជា ប្រធានការិយាល័យ សុខាភិបាល ប្រតិបត្តិស្រុក ព្រះនេត្រព្រះ បានជិះរថម៉ាកលុចស៊ីស 470 ពណ៌ស ដែលពាក់ស្លាក់លេខ ភ្នំពេញ 2P-3808 បានបើកបរក្នុងល្បឿនលឿនទិសដៅស្របគ្នា បានទៅបុកម៉ូតូម៉ាក់ហុងដា C125 ពាក់ស្លាក់លេខ 1E-1365 មានឌុបគ្នា ៤នាក់ បណ្តាលស្លាប់ និងរបួសធ្ងន់រដូករណែល ។ បន្ទាប់ពីកើតហេតុ លោក ធៀង ញាណ្ណព្វុទ្ធ ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុកព្រះនេត្រព្រះ បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តក្រោយរថយន្តក្រោយពីវាស់វែង ត្រូវបានប្រមូលយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសង្គ្រោះបន្ទាន់៕SN168

photo_2017-03-27_16-17-04 photo_2017-03-27_16-17-08 photo_2017-03-27_16-17-17

អត្ថបទដែលជាប់ទាក់ទង