ម៉ោង១១យប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបហ្សក់ដានី ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ 

ហ្សក់ដានីៈ ថ្ងៃនេះការប្រកួតជម្រុះជើងឯកអាស៊ីអារ៉ាប់រួម២០១៩ ចាប់ផ្តើមដំណើរការហើយដោយក្រុមទាំង២៤ត្រូវជួបគ្នាតាមពូលនីមួយៗដើម្បីស្វែងរក បីពិន្ទុសម្រាប់កៅអីទៅអារ៉ាប់រួម។
 

ក្នុងនោះនៅពូល C ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកយុទ្ធនាការជម្រុះដោយជួប ហ្សក់ដានីក្រៅដី។ ចំនែកក្រុមអាហ្កានីស្ថាន ត្រូវជួបវៀតណាម នៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន។ ពូលនេះកម្ពុជាក្រុមដែលមានលំដាប់ថ្នាក់ទាបជាងគេ ចំនែកហ្សក់ដានី មានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងពូល។ ចំពោះមុខគ្រូបង្វឹកកម្ពុជាលោក Leonardo Luis នឹងប្រើប្រព័ន្ធការពារជាចំបង។ កម្ពុជានឹងហ្សក់ដានីជួបគ្នានៅម៉ោង១១យប់ម៉ោងនៅកម្ពុជា ក្នុងពហុកីឡដ្ឋានអន្តរជាតិ ស្តេចអាប់ឌុលឡាហ៍ទី២។

 

ក្នុងពូលA ក្រុមសហភាពមីយ៉ាន់ម៉ាន ត្រូវទទួលឥណ្ឌា នៅពហុកីឡដ្ឋាន Thuwunna ទីក្រុងយ៉ាងហ្គន់នៅម៉ោង៦និង៣០នាទីល្ងាចនេះចំនែក គៀហ្គីសស្ថាន ជួបជាមួយម៉ាកាវពហុកីឡដ្ឋាន Dolen Omurzakov ម៉ោង៨និង៣០នាទី។

 

ពូល B ជម្រើសជាតិលីបង់ ត្រូវបើកទ្វារពហុកីឡដ្ឋាន Sport City នៅទីក្រុងបេរ៉ូត ទទួលក្រុមហុងកុង នៅម៉ោង១០និង០០នាទីយប់ ឯមួយគូទៀត កូរ៉េខាងជើង និងម៉ឡេស៊ីត្រូវពន្យាដោយសារបញ្ហានយោបាយ។

 

ពូល D ថ្ងៃនេះដែរ អូម៉ង់បើកយុទ្ធនាការជម្រុះដោយជួបក្រុមប៊ុយតង់នៅទីក្រុងមូស្កាត់ ម៉ោង១០និង០០នាទី ឯក្រុមម៉ាល់ឌីវ ត្រូវទទួលប៉ាឡេស្ទីននៅពហុកីឡដ្ឋានជាតិទីក្រុងម៉ាឡេនៅម៉ោង១១និង០០នាទី។

 

ពូល E ក្រុមដែលឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០០៤បារ៉ែន ទទួលសិង្ហបូរី នៅពហុកីឡដ្ឋានជាតិបារ៉ែន ម៉ោង១១និង០០នាទី ខណៈដែលការប្រកួតរបស់ឆាយនីតៃប៉ិ និងទែកមីនីស្ថានលេងតាំងតែពីថ្ងៃទី២៦ ខែមីនា។ ឆាយនីសតៃប៉ិ ចាញ់ ១ទល់នឹង៣។

 

ដោយឡែកសម្រាប់ពូល F ក្រុមហ្វីលីពីន ជួបជាមួយនេប៉ាល់នៅម៉ោង៧និង០០នាទី ចំនែកយ៉េមែន ជួបជាមួយនឹង តាជីគីស្ថាន នៅដូហា៕

អត្ថបទដែលជាប់ទាក់ទង