ប៉ូលិសឥណ្ឌាឆែកឆេរអង្គភាពក្រុមសកម្មប្រយុទ្ធមួយកន្លែង និងឃាត់ខ្លួនមនុស្សប្រាំមួយនាក់

ឥណ្ឌា ៖ ប៉ូលិសនៅភាគខាងជើងរដ្ឋចាមូ និងរដ្ឋកាស្មៀរនៃប្រទេសឥណ្ឌា បានឆែកឆេរអង្គភាពមួយដែលគេសង្ស័យថា ស្ថិតក្នុងក្រុមសកម្មប្រយុទ្ធ និងបានឃាត់ខ្លួនមនុស្សចំនួន ៦ នាក់ កាលពីថ្ងៃចន្ទ ។

ក្នុងកំលុងប្រតិបត្តិការស៊ើបអង្កេតនោះ ប៉ូលិសបាន រឹបអូសកាំភ្លើងខ្លី គ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងបង់កាំភ្លើង ហើយបានចាប់ខ្លួនសកម្មប្រយុទ្ធម្នាក់ ដែលបានប្រាប់ពីទីតាំងនៃអង្គភាពរបស់ពួកគេ និងឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៦ នាក់ ។

ជនជាប់ចោទនោះដែលត្រូវបានសង្ស័យថាស្ថិតក្នុងក្រុមសកម្មប្រយុទ្ធហ៊ីសប៊ូល មូចាហ៊ីឌីន (Hizbul Mujahideen) បានរៀបចំផែនការវាយប្រហារទៅលើបុគ្គលិកសន្តិសុខក្នុងអំឡុងពេលនៃការបោះឆ្នោត ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com