រាជរដ្ឋាភិបាលហាមនាំចេញទឹកដោះមនុស្សស្រស់ទៅកាន់សហរដ្ឋអាមេរិក

(ភ្នំពេញ) ៖  អ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោក លី សុវណ្ណ បានផ្តល់បទសម្ភាសន៏ជាមួយ នឹងយកព័ត៌មាន Swift News ថាខាងក្រសួងសុខាភិបាល ពុំដែលបានអនុញ្ញាតិឲ្យនាំចេញទឹកដោះទៅប្រទេសក្រៅនោះទេ ពីព្រោះ ដោយសារទឹកម្តាយវាមានសេរីរាង្គខុសគ្នា ហើយក្រសួងសុខាភិបានក៏មិនដែលអនុញ្ញាតិឲ្យក្រុមហ៊ុនណានាំចេញនោះដែរ។

 

ការបញ្ជាក់ខាងលើនេះជាការបន្ថែកទៅនឹង លិខិត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ របស់ទីស្តីការគណរដ្ឋមន្រ្តី ដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំចេញទឹកដោះម្តាយ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនគុណមាតា ដែលមានបញ្ជីឈ្មោះនៅក្នុងក្រសួងពាណិជ្ជកម្មហៅថា (Ambrosia Labs co,ltd)។

 

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី លោក ង៉ោ ហុងលី ជួស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតទៅកាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពីសំណើរសុំសម្រេច អំពីការនាំដឹកដោះម្តាយពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក៕ (SN- ជុំ សុធន សឺន )

 

 

C of C statement

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com