នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ឃាត់ខ្លួនមុខប្រើបា្រស់គ្រឿងញៀនបីនាក់

(ភ្នំពេញ) ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បីនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ឃាត់ខ្លួននៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ ៣៧ អា ផ្លូវ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 

 

មន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ អ៊ួន សុទ្ធី ហៅ ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល លេខ ៣៧អា ផ្លូវ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នក សម្រួលឲ្យប្រើប្រាស់ ) ទី២-ឈ្មោះ ហ៊ុត លីហ្សា ហៅលីហ្សា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ( ជាអ្នកប្រើប្រាស់ ) និងទី៣-ឈ្មោះ ឡូ នីតា ហៅនីតា ភេទស្រី អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( ជាអ្នកប្រើប្រាស់ ) ។

 

 

 

វត្ថុតាងចាប់យកមានៈ ទុយោសម្រាប់ជក់គ្រឿងញៀនចំនួនពីរ, ដែកកេះចំនួន៩, ក្រដាសស្លេកសម្រាប់ជក់គ្រឿងញៀនមួយចំនួន , កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនចំនួន២។

 

 

 

សមត្ថកិច្ចបានបន្តថាមុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះលេខ ៣៧អា ផ្លូវ ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានឃើញសកម្មភាពប្រមូលផ្ដុំគ្នាជក់គ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនជនសង្ស័យទាំង បីនាក់ខាងលើ និងចាប់យកវត្ថុតាង ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួល គោក រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

 

 

 

បច្ចុប្បន្នជនសង្ស័យទាំង បីនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

BBBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង