ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងអ្នកចែកចាយថ្នាំកសិកម្មនៅកម្ពុជា

(ភ្នំពេញ) ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពី បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម។
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនសេចក្តីជូនដំណឹងថា តាមបណ្តាក្រុមហ៊ុន និងក្រុមចែកចាយថ្នាំកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាថា យោងទៅលើសេចក្តីជូនដំណឹងរបស់សហភាពអឺរ៉ុបបានបម្រាមការនាំចូលអង្កមានផ្ទុកសារធាតុ tricyclaszole ដែលបានកម្រិតលើសពី០.០១គីឡូក្រាមក្នុងមួយគីឡូក្រាមទៅសហភាពអឺរ៉ុប។

 

ដើម្បីរក្សាគុណភាពនឹងធានាសុខមាលភាពសាធារណៈ ក៏ដួចជាការរក្សានូវកេរ៌្តឈ្មោះនៃគុណភាព អង្ករបស់ព្រះរាជាណាចក្រកម្ពុជា នឹងឆ្លើយតប់ទៅតម្រូវការទីផ្សារអន្តរជាតិនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ សូមបណ្តាក្រុមហ៊ុន និងក្រុមចែកចាយថ្នាំកសិកម្មទាំងអស់គោរពអនុវត្តនូវតាមនូវសេចក្តីជូនដំណឹងនេះ ដែលមានប្រាំមួយចំណុចក្នុងការណែនាំ។(សុធនSN)

photo_2017-03-28_14-04-19

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង