មុខសញ្ញាជួញដូរ គ្រឿងញៀន បីនាក់ត្រូវបាននគរបាលស្រុកបរកែវឃាត់ខ្លួន

(រតនគិរី) ៖ មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ បីនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បង្ក្រាបជាក់ស្តែងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំនុចផ្លូវចូលចំការលោករបស់ ថុល ដែលស្ថិតនៅក្នុងភូមិ កក់ ឃុំ កិះចុង ស្រុកបរកែវ ខេត្ដ រតនគីរី។

 

 

 

នគរបាលស្រុកបរកែវបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ថា ពៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបប ធ្វើចំការ មានទីលំនៅភូមិ លើកឃួន ឃុំ កិះចុង ស្រុកបរកែវ ខេត្ដរតនគីរី ទី២-ឈ្មោះ គឹម ឈាត អាយុ ២៦ ឆ្នាំ ជនជាតិ ច្រាយ មានមុខរបរ ធ្វើចំការ  មានទីលំនៅ ភូមិ លើកឃួន ឃុំ កិះចុង ស្រុក បរកែវ ខេត្ដរតនគីរី និងទី៣-ឈ្មោះ ស៊ី ដារឹទ្ធ អាយុ ៣១ ជនជាតិ ខ្មែរ មានមុខរបប ជាងឈើ   មានទីលំនៅ ភូមិ ឡាមិញ ស្រុក បរកែវ ខេត្ដរតនគីរី។

 

 

 

បច្ចុប្បន្ន កម្លាំងអធិការស្រុក បរកែវ បានធ្វើការឃាត់ខ្លួន និងបំពេញបែបបទនិតិវិធីបញ្ជូនទៅតុលាការតាមច្បាប់ ៕

BBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង