លោក មឿន តុលា ថា គ.ជ.ប បច្ចុប្បន្នមានភាពប្រសើរជាងមុន(វីដេអូ)

(ភ្នំពេញ)៖ នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់(CENTRAL) លោក មឿន តុលា បានថ្លែងទៅអ្នកចូលរួមថា បន្ទប់ស្ថានការណ៌ថា យើងនៅមិនដល់ពីរខែជាងទេ ដល់ថ្ងៃបោះឆ្នោតឃុំ សង្កាត់ហើយ អ្វីដែលយើងធ្លាប់មានកន្លងមកកាលពីឆ្នាំ២០១៣នោះ យើងបានផ្តុំគ្នារវាងអង្គការសង្គមស៊ីវិលដោយឯករាជ្យ ដោយមិនចំណុះអោយគណបក្សនយោបាយមួយណានោះ ឡើយ។ យើងបានរួមគ្នាបង្កើតបន្ទប់ស្ថានការណ៌មករួចមកហើយ ដើម្បីតាមដាន ឃ្លាំមើលនិងសង្កេតការណ៌បោះឆ្នោត ថាតើការបោះឆ្នោតនោះមានភាពត្រឹមត្រូវដែរឬអត់? ហើយពេលនេះដោយសារកៀកជិតដល់បោះឆ្នោតហើយ យើងនៅក្នុងស័ម្ពន្ឋកំណែទម្រង់ការបោះឆ្នោតបានធ្វើកិច្ចមួយបន្ទាប់ពីឆ្នាំ២០១៣ ខាងស័ម្ពន្ឋអង្គកាសង្គមស៊ីវិលបានធ្វើកិច្ចការច្រើនដូចជាការផ្តល់ជាអនុសាសន៏ដើម្បីឲ្យមានទម្រង់ មានការបោះឆ្នោតជាផទ្ធផលយើងឃើញថា មានការកែសម្រួលសមាសភាព គ.ជ.ប រហូតមកដល់ពេលនេះយើងមិនហ៊ានថា គ.ជ.ប មានលក្ខណឯករាជ្យយ៉ាណានោះទេ ប៉ុន្តែយើងមើលឃើញថាមានការប្រែប្រួលច្រើននៅក្នុងគ.ជ.ប។

 

លោកមឿន តុលា បានបន្តថាដោយមានបង្រួបបង្រួមដោយអង្គការសង្គមស៊ីវិលចំនួន៣៨ ដែលជាសមាជិលគាំទ្រនូការបង្កើតអោយមានបន្ទប់ស្ថានការណ៌នៃការបោះឆ្នោត បន្ទប់ស្ថានការណ៌ចាប់ពីការខែពីរ ឆ្នាំ២០១៧ រហូតដល់ខែប្រាំពីរ ឆ្នាំ២០១៧ក្នុងការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះ។

 

កម្មវិធីសន្និសីទកាសែត ស្តីពី ការចាប់ផ្តើមបន្ទប់ស្ថានការណ៏បោះឆ្នោតឆ្នាំ២០១៧ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩.០០នាទី ដោយកម្មវិធីមានគោលបំណងបង្ហាញចំនួនប្រាំទៅអង្គសន្និសីទកាសែត ដែលបន្ទប់ស្ថានបានចាប់ផ្តើមបង្កើតឡើង គឺ គោលបំណងទីមួយផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរបស់បន្ទប់ស្ថានការណ៏នៃការបោះឆ្នោតឆ្នាំ គោលបំណងទីពីរ គឺ ការបង្ហាញ់ពីក្រុមការងារនៃបន្ទប់ស្ថានការណ៌(ក្រុមព័ត៌មាន និងក្រុមវិភាគ) គោលបំណងទីបីបង្ហាញ់ពីផែកការណ៌នៃការជ្រើសរើសបណ្តុះបណ្តាល និងដាក់ពង្រាយអ្នកសង្កេតការណ៌ គោលបំណងទីបួនបង្ហាញពីការសាកល្បងកម្មវិធី សម្រាប់ការផ្ញើរលទ្ឋផលបោះឆ្នោត គោលបំណងទីប្រាំការបង្ហាញគម្រោងមូលនិធិ(សាក្សីនៃលទ្ឋផលបោះឆ្នោត)៕ (សុធនSN)

 

 

សូមទស្សនាវីដេអូដូចខាងក្រោម ៖

 

photo_2017-03-28_09-54-57

photo_2017-03-28_09-54-41 photo_2017-03-28_09-55-02

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង