លោក រ័ត្ន ស្រ៊ាង ឲ្យអាវុធហត្ថខំទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទ ឡានរ៉ែនដឹកគ្រឿងញៀន និងអាវុធខុសច្បាប់

(បន្ទាយមានជ័យ) ៖ ក្នុងពិធីសម្ពោធអគារសេនាធិការនិងសមទ្ធិផលនានានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេេស បានដាក់វិធានការដល់កម្លាំងកងរាជអាវុធហត្ថត្រូវទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទជាពិសេសរថយន្តសឺរ៉ែនក្លែងក្លាយលួចដឹកគ្រឿងញៀន និងអាវុធខុសច្បាប់។

 

 

 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កន្លងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានការទំនាក់ទំនងល្អជាមួយបងប្អូនអាជីវករជនជាតិសឹង្ហបូរី និងចិន ហើយបានរៃអង្គាសគ្នាតាមការសន្យាបូកសរុបប្រហែលជាង២០ម៉ឺនដុល្លា និងថវិការ២៥ម៉ឺនដុល្លាទៀតដើម្បីយកទៅកសាងអាគារសេនាធិការនេះ។

 

 

 

លោកបានបន្តថា សំណង់អាគារសេនាធិការនេះមានកំពស់បួនជាន់ ស្មើរនឹង៤០៥,៦៥ម៉ែត្រការ៉េ ចំណាយអស់ថវិការចំនួន៤០៥,៦៥០ដុល្លារ និងបំពាក់សម្ភារៈបរិក្ខាអស់ចំនួន៣០,០០០ដុល្លាសរុបថវិការ ដែលកសាងអាគាសេនាធិការអស់ចំនួន៤៣៥,៦៥០ដុល្លានិងប៉ុស្តិ៍យាមនិងប៉ុស្តិ៍ប្រចាំការទំហំស្មើ១៥,៨៤ម៉ែត្រការ៉េចំណាយថវិការចំនួន៤,៣៥៦ដុល្លា បន្ទប់ទទួលភ្ញៀវស្មើរ៥១,៨៧ម៉ែត្រការ៉េចំណាយថវិការចំនួន១៤.២៦៤ដុល្លា អាគារការិយាល័យសុខាភិបាល និងការិយាល័យបុគ្គលិកស្មើរ៥៨,៥០ម៉ែត្រការ៉េអស់ចំនួន១៦,០៨៧ដុល្លា បន្ទប់សម្រាប់មេបញ្ជាការរងចំនួន ៤បន្ទប់អស់ចំនួន៣៥,៥៣០ដុល្លាដែលសរុបការចំណាយសរុបចំនួន៥០៥.៨៨៧ដុល្លា។

 

 

 

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គឺមានស្នាដៃជាច្រើន និងការងារជាច្រើន ជាពិសេសបង្កើតមណ្ឌលអប់រំកែប្រែយុវជនជាប់សារធាតុញៀន ដែលមានការឧត្តម្ភ  និងជួយពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

 

 

 

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសបានមានប្រសាសន៍លើកឡើង ទី១.កន្លងមកមានថ្នាក់ដឹកមួយចំនួនក្រោយពេលដែលផ្លាស់ប្តូភារកិច្ចចេញតែងតែប្រមូលយកសម្ភារៈពីកន្លែងការងារនេះជាអំពើរល្មើសច្បាប់មិនគួរអោយកើតមាន ទី២.ត្រូវមានវិធានការត្រួតពិនិត្យរថយន្តបំពាក់សឺរ៉ែនដែលព្រួយបារម្មដឹកគ្រឿងញៀននិងអាវុធខុសច្បាប់ ទី៣.ត្រូវយកចិត្តទុកដាក់ការពារសន្តសុខសណ្តាប់ធ្នាប់ចំពោះភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប្រចាំ ទី៤.កម្លាំងកងរាជអាវុធហត្ថត្រូវចូលរួមទប់ស្កាត់ជាពិសេសបទល្មើសឈើក្រញូងដែលធ្វើឲ្យប្រជាពលរដ្ឋស៊ីឈ្នួលកាប់ក្រញូងឲ្យគេត្រូវប្រឈមគ្រោះថ្នាក់ទប់ស្កត់ឲ្យបាន ទី៥.បទល្មើសនេសាទត្រូវលុបបំបាត់អ្វីដែលជាបទល្មើសខុសច្បាប់ត្រូវមានវិធានការលុបបំបាត់ ទី៦.ត្រូវលុបបំបាត់បទល្មើសគ្រឿងញៀនត្រូវបង្ក្រាបនិងលុបបំបាត់បទល្មើសគ្រឿងញៀន ទី៧.ត្រូវចូលការពារភូមិ/ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋអោយមានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ និងទី៨.ត្រូវចូលរួបការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យឆ្នាំប្រពៃណីយ៍មិនត្រូវគប់ទឹកដាក់គ្នាដែលប្រឈមគ្រោះកើតឡើង។

 

 

 

ក្នុងឱកាសនោះដែរគណៈអធិបតីក្រោយពេលកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់ដំណើរការអគារសេនាធិការនិងសមិទ្ធិផលនានានៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួចមកបានអញ្ជើញទៅពិនិត្យសមិទ្ធផលនានាផងដែរ ៕

WhatsApp Image 2017-03-28 at 1.35.02 PM WhatsApp Image 2017-03-28 at 1.35.03 PM WhatsApp Image 2017-03-28 at 1.35.04 PM WhatsApp Image 2017-03-28 at 1.35.05 PM WhatsApp Image 2017-03-28 at 1.35.06 PM WhatsApp Image 2017-03-28 at 1.35.07 PM WhatsApp Image 2017-03-28 at 1.35.08 PM WhatsApp Image 2017-03-28 at 1.351.02 PM WhatsApp Image 2017-03-28 at 1.3522.04 PM

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង