ក្រសួងបរិស្ថានមិនទាន់រកឃើញមូលហេុតបណ្តាលឱ្យត្រីងាប់រីរាប់ម៉ឺនក្បាលក្នុងស្ទឹងសែននៅឡើយទេ

(ព្រះវិហារ) ៖ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន បាននាំគ្នារើសត្រីដែលងាប់រាប់ម៉ឺនក្បាល ដែលងាប់អណ្តែតទឹកពាសពេញផ្ទៃទឹក យកមកធ្វើម្ហូប និងប្រហុកផ្អក ប៉ុន្តែអាជ្ញាធរបានអំពាវនាវហាមឃាត់ប្រជា ពលរដ្ឋកុំយកត្រីដែលងាប់គ្រប់ប្រភេទទៅចម្អិនធ្វើម្ហូប ឬក៏យកទៅលក់ឲ្យអ្នកដទៃឲ្យសោះ ខ្លាចមានការប៉ះពាល់ដល់សុខភាព  ។ចំពោះ អ្នកភូមិដែលនាំគ្នាផ្អើលរើសត្រីងាប់ តាមដងស្ទឹងសែន គឺមាន ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារតែម្តង ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា រយៈពេលប្រហែលជាងមួយសប្ដាហ៍មកហើយ ត្រីក្នុងតាមដងស្ទឹងសែន មានត្រីងាប់រាប់ម៉ឺនក្បាល ជាបន្តបន្ទាប់ ដោយមិនទាន់ដឹង បណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នោះទេ ហើយអ្នកភូមិជាច្រើន បាននាំគ្នាអុំទូកដើររើសត្រីងាប់ទាំងនោះយកទៅចម្អិនធ្វើម្ហូប និងខ្លះទៀតយកទៅទុកធ្វើជាប្រហុក ផ្អកទុកទៀតផង ។

មន្ត្រីជំនាញបរិស្ថាន ខេត្តព្រះវិហារ កំពុងតែចុះធ្វើការស្រាវជ្រាវ លើករណីជាច្រើនថ្ងៃកន្លងមកហើយ  និងបានផ្ញើរំណាកទឹកកន្លែងត្រីដែលងាប់នោះមកកាន់ក្រសួងបរិស្ថានរួចរាល់ហើយ និងបានដោយសារឃើញមានត្រីងាប់អណ្តែតទឹកត្រៀបត្រារាប់ម៉ឺនក្បាលបែបនេះ ប្រជាពលរដ្ឋបាននាំគ្នារើសយកមកចម្អិនធ្វើជាចំណីអាហារ និងប្រឡាក់ទុកធ្វើប្រហុក ផ្អកទុកបរិភោគទៀតផង ក្នុងនោះអាជ្ញាធរជាពិសេស មន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានធ្វើការហាមឃាត់ដល់ប្រជាពលកុំរើសត្រីដែលងាប់ទាំងនោះធ្វើជាចំណីអាហារឱ្យសោះ ព្រោះខ្លាចមានការប៉ះពាល់ដល់សុខភាព ។ ចំពោះករណីពុលត្រីងាប់រាប់ម៉ឺនក្បាល ក្នុងស្ទឹងសង្កែនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់សង្ស័យថា បណ្ដាលមកពីរោងចក្រស្ករអំពៅ របស់ក្រុមចិន ឈ្មោះ រួយ ហ្វេង (Rouy Feng) បង្ហូរកាកសំណល់មានជាតិពុលចូលទៅក្នុងស្ទឹង ពីព្រោះទឹកស្ទឹងសែនមានពណ៌ខ្មៅ ព្រមទាំងមានក្លិនស្អុយ ហើយកាលពីអំឡុងឆ្នាំ២០១៣ធ្លាប់មានហេតុការណ៍ពុលត្រីងាប់នៅតាមដងស្ទឹងសែន ព្រោះក្រុមហ៊ុនចិន បង្ហូរកាកសំណល់តាមអូរព្រាលរួចធ្លាក់ចូលមកស្ទឹងសែន ។

ឯកឧត្តម ហេង ដារ៉េត អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានប្រាប់តាមទូរស័ព្ទ នៅម៉ោង១៥និង១០នាទី ថ្ងៃទី២៨ ខែមីនានេះថា ក្រសួងបានទទួលករណីត្រីងាប់ ក្នុងស្ទឹងសង្កែនោះហើយ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅខាងមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានចុះស្រាវជ្រាវរកប្រភពបណ្តាលឱ្យត្រីងាប់នោះ និងបានផ្ញើរ សំណាកទឹកស្ទឹងសង្កែ ត្រង់ចំណុចត្រីងាប់មកកាន់ក្រសួង ដើម្បីចូលមន្ទីរពិសោធន៍ ប៉ុន្តែលទ្ធផល មិនទាន់ដឹងនៅឡើយទេ ។ លោកបន្តថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន បានចាត់គណៈប្រតិភូដើម្បីចុះទៅពិនិត្យមើលហើយដែរ ហើយមូលហេតុមិនទាន់ដឹងទេ ព្រោះកំពុងសិក្សាលម្អិតមើលឱ្យច្បាស់លាស់ប្រភពដើមវាចេញពីត្រង់ណា ។

ឯឧត្តម ហេង ដារ៉េត បានបញ្ជាក់ថា ចំពោះត្រីដែលងាប់ហើយប្រជាពលរដ្ឋរើសយកទៅបរិភោគនោះ វាអាចមានការប៉ះពាល់ដល់សុខភាព ឬយ៉ាងនោះក្រសួងមិនទាន់ហ៊ានសន្និដ្ឋានដែរ ដោយសារលទ្ធផលពិសោធន៍មិនចេញ ហើយក្រុមការងារបរិស្ថានចុះទៅនោះ នឹងដងយកសំណាកទឹកស្ទឹងសែន ដើម្បីយកមកចូលមន្ទីរពិសោធន៍ ក្នុងការផ្ទៀងផ្ទាត់គ្នា ។

អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនចិន រួយ ហ្វេង មិនអាចទាក់ទងសុំការបំភ្លឺជុំវិញ សង្ស័យត្រីងាប់ ក្នុងស្ទឹងសែន អាចបណ្តាលមកពី ការបង្អូកាកសំណល់មានជាតិពុលចូ លមកស្ទឹងសែននោះបានទេ ៕ SN168

photo_2017-03-27_15-43-42

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង