បញ្ហានៅពីក្រោយខ្នងនៃគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍(រូបភាព)

(ភ្នំពេញ) ៖ ហេតុអ្វីបានជាចរាចរណ៍នៅរាជធានីភ្នំពេញស្ទះស្ទើគ្រប់ម៉ោង និងគ្រប់ទីកន្លែង (ពិសេសចាប់ពីពេលព្រឹក ដល់ពេលរសៀល)? តើបញ្ហាទាំងនោះមកពីបញ្ហាអ្វីខ្លះ? មកពីផ្លូវ មកពីអ្នកបើកបរ ឬមកពីមធ្យោបាយដែលជាយាន្តជំនិះ?។

 

មូលហេតុសំខាន់ និងតាមការអង្កេតជាទូទៅជាក់ស្តែងឃើញថា បញ្ហាស្ទះចរាចរណ៍នោះបណ្តាលមកពីបញ្ហាបីយ៉ាងដែលចូលរួមផ្សំគ្នា ហើយមិនអាចបំបែកបញ្ហាណាមួយចេញពីគ្នាបានឡើយក្នុងបរិបទបច្ចុប្បន្ននេះ។ បញ្ហាទាំងបីនោះរួមមាន មកពីអ្នកបើកយានយន្តធំ(ឬច្រើន) លើផ្លូវតូច(ឬចង្អៀត) គ្មានការទទួលខុសត្រូវ(ឬមិនប្រុងប្រយ័ត្ន ឬមិនគោរពច្បាប់)។

 

បញ្ហាមកពីយានយន្តរួមមាន ៖ ភ្លើងសញ្ញា ឬភ្លើងបំភ្លឺផ្លូវខូច ដោយមិនត្រួតពិនិត្យឲ្យបានត្រឹមត្រូវ បំពាក់ភ្លើងបំភ្លឺបន្ថែម លើសបទដ្ឋានបច្ចេកទេសយានយន្ត រដ្ឋាភិបាលអនុញ្ញាតឲ្យមានការនាំចូលរថយន្តស៊េរីចាស់ចូលច្រើនពេក រថយន្តចង្កូតស្តាំ រថយន្តចតតាមផ្លូវគ្មានសណ្តាប់ធ្នាប់ជាដើម។

 

បញ្ហាមកពីផ្លូវរួមមាន ៖  ផ្លូវតូចចង្អៀត ផ្លូវខូច លើកទួលកាត់ទទឹងផ្លូវ ផ្លូវជួសជុលញឹកញ៉ាប់ពេក គ្មានគំនូសសញ្ញាបង្ហាញផ្លូវ អ្នកបើកអាជីវកម្មលក់ដូរយកផ្លូវធ្វើជាចំណតភ្ញៀវ សង់រោងការ រោងបុណ្យ និងរោងពិធីផ្សេងៗ នៅលើដងផ្លូវ កំលាំងសមត្ថកិច្ចនៅតាមចំណុចផ្លូវមមាញឹក(មនុស្សធ្វើចរាចរណ៍ច្រើន)ពុំគ្រប់គ្រាន់ជាដើម។

 

បញ្ហាមនុស្ស ៖ បើកបរខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ចេះបើកបរដោយមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាល បើកលឿនលើសល្បឿនកំណត់ ឆ្លងកាត់ផ្លូវដោយមិនប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង គ្មានសីលធម៌ និងគ្មានការយោគយល់ មិនពាក់មួកសុវត្ថិភាពជាដើម៕(VRSN)

 

photo_2017-03-27_18-47-36

 

photo_2017-03-27_19-01-40

1 1-2 3 4a45a26e8956c5c206d835d43b0b41f38aaf73b5 10 394b9ee67973015234856084eb656c131c2c74a2 576ce31c4bc691.17826615 800x600_vreadweb 2016_03_18_07_32_02_2  5644-19692222-554d-4105-8c55-ebdc778f03d6 17176087_766141626877231_1288519961_o closeroadscen2308151 closeroadscen2308152

Traffic-in-Phnom-Penh-ចតឡានលើផ្លូវ

9257_1_1419840579 070616ecm2 photo_2016-11-04_09-47-35 photo_2016-11-04_09-47-42

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង