រថយន្តដឹកឈើប្រណិតមួយគ្រឿងរបស់មន្ត្រីយោធាភូមិភាគ៣ ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប

(កំពង់ស្ពឺ) ៖ ក្រុមសមត្ថកិច្ចចម្រុះមន្ត្រីដែនជម្រសត្វព្រៃភ្នំឱរ៉ាល់ សហការជាមួយអធិការនគរបាល ស្រុកឱរ៉ាល់ ចុះបង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿង នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៧  ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិរោងម៉ាស៊ីន ត្រតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ថា សង្ស័យរបស់លោកវរៈសេនីយ៍ ជឿង ថេង មន្ត្រីយោធាបញ្ជាការដ្ឋាន យោធភូមិភាគទី៣ ។

នគរបាលបានបង្ហើបឱ្យដឹងថា កម្លាំងនគរបាល ស្រុកឱរ៉ាល់ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្ក្រាបបានពេលកំពុងរៀបចំដឹកចេញយកទៅលក់នៅប្រទេសវៀតណាម ។ ប្រភពបន្តថា រថយន្តដេកឈើ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3C-3379 មានផ្ទុកឈើប្រណិតប្រភេទធ្នុងពេញទ្រុងប្រមាណជាង ២០ម៉ែតគូម ។ ប្រភពបន្តថា ម្ចាស់ឡានដឹកឈើត្រូវបានគេស្គាល់ឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាភូមិភាគ៣ និងជាមេឈ្មួញរកស៊ីដ៍ធំប្រចាំស្រុកឱរ៉ាល់ ហើយកន្លងមកសមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺធ្លាប់បង្រ្កាបជាច្រើនលើកកន្លងមកហើយ ប៉ុន្តែជននេះមិនរៀងចាល់ទេ ទៅតែប្រកបមុខរបររកស៊ីខុសច្បាប់ដរដែល ។ ក្នុងកាលពីថ្មីៗនេះ ក្រុមគណៈកម្មការទប់ស្កាត់ បង្ក្រាបរាប់សិបម៉ែតគូប ប៉ុន្តែលោកជឿង ថេង និងប្រពន្ធបានរត់គេចខ្លួនបាត់តែម្តង  ។

photo_2017-03-27_13-20-05

សូមរំលឹកថា លោកជឿង ថេង ជាមន្ត្រីយោធាបម្រើការងារ ក្នុងអង្គភាពភូមិ៣ ធ្លាប់មានរឿងរ៉ាវអាស្រូវយ៉ាងច្រើន ក្នុងមុខរបររកស៊ីឈើខុសច្បាប់ដូចជាធ្លាប់ ដេញកាំកាប់ មេព្រៃ គំរាមបាញ់សមត្ថកិច្ចណាហានចាប់រថយន្តឈើរបស់ខ្លួន រថយន្តយីឌុបដឹកឈើម្រេចបង្ករឱ្យបាក់ស្ពានបាឡេ ក្នុងឃុំកោះស្លា ស្រុកឈូក ខេត្តកំពត និងចុងក្រោយកងរាជអាវុធហត្ថលើផ្ទៃប្រទេសព័ន្ធផ្ទះ ប៉ុន្តែមួយរយៈដែលគេចខ្លួនបានស្ងប់ស្ងាត់ រហូតដល់ពេលនេះរកស៊ីដឹកឈើដរដែល ។ ទោះបីជាមានការបង្ក្រាប និងធ្លាប់សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធការរកស៊ីឈើខុស បង្ករឱ្យខួចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ(បាក់ស្ពាន) ប៉ុន្តែមិនដែលមានទោសធ្ងន់ធ្ងរឡើយ ត្រូវបានដោះលេងឱ្យមានសេរីភាពធម្មតា ព្រមទាំងមកប្រកបរបរដឹកឈើខុសច្បាប់ផ្គើនអស់លោកមន្ត្រីជំនាញទៀតផង ។

ពាក់ព័ន្ធករណីបង្ក្រាបរថយន្តដឹកឈើដែលគេសង្ស័យថា ជារបស់លោកជឿង ថេង មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានទេ ។ ដោយឡែកលោកជឿង ថេង មិនអាចភ្ជាប់ការទំនាក់ទំនងកុំការបកស្រាយបានដែរ ។

បច្ចុប្បន្នរថយន្តដឹកឈើធ្នុងដែលកម្លាំងចម្រុះបង្ក្រាបបាននោះបាននាំយកទៅរក្សាទុក ក្នុងស្នាក់ការដែនជម្រកសត្វព្រៃ នឹងរៀបចំធ្វើការវាស់វែងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ប៉ុន្តែលទ្ធផលនូវមិនទាន់ដឹងចំនួននោះទេ ៕  SN168

photo_2017-03-27_11-32-53 photo_2017-03-27_11-33-07 photo_2017-03-27_13-20-05

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង