ថ្នាំញៀន១០កញ្ចប់និងជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌព្រែកព្នៅ ចាប់ខ្លួន

(ភ្នំពេញ) ៖ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ឃាត់ខ្លួននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៣ និង៣០នាទី។

 

 

លោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ លី ហាងឡុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

 

សម្ភារៈចាប់យកបានរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុគ្រឿងញៀន១០កញ្ចប់ថង់តូច, ទូរសព្ទដៃចំនួន មួយគ្រឿង។

 

 

លោកអធិការបន្តថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌព្រែកព្នៅ ធ្វើការល្បាតក្នុងភូមិសាស្រ្ត ដល់ចំនុចផ្លូវជាតិ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យខាងលើ ដោយមានសង្ស័យកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឆែកឆេររកឃើញក្រាមសថ្លាមានតំរុយគ្រឿងញៀនចំនួន ១០កញ្ចប់ថង់តូច ភ្លាមនោះកម្លាំង ក៏បានធ្វើ ឃាត់ខ្លួនរួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅតែម្ដង។

 

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមវិធីច្បាប់ ៕

AAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង