កម្ពុជាជាប់ជាអាជ្ញាកណ្ដាលប៉េតង់អន្តរជាតិតែម្នាក់គត់ 

ភ្នំពេញ: វគ្គអាជ្ញាកណ្ដាលប៉េតង់អន្តរជាតិដែលបានបើកឡើងនៅស្រុកខ្មែរដោយមានប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមនោះកម្ពុជាមានតែម្នាក់គត់ដែលបានប្រឡងជាប់ជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ។
 

វគ្គសិក្សាដែលបានបើកឡើងតាំងពីថ្ងៃទី២១មកនោះបានបញ្ចប់កាលពីពេលថ្មីៗនេះការចូលរួមពីសំ ណាក់ ឯកឧត្តមឧត្តមសេនីយ៍ព្រហ្ម ឌិនអនុប្រធានទី១សហព័ន្ធប៊ូល និង ប៉េតង់កម្ពុជា ។វគ្គនេះត្រូវបានគេប្រសិទ្ធិនាមថា Asian Petanque and Sports Confederation Umpire”s Corrse ដែលមានសិក្ខាកាមចំនួន២៧នាក់ដែលក្នុង នោះនារី៣នាក់មកពីប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

 

សិក្ខាកាមទាំងចំនួន២៧នាក់ដែលក្នុងនោះមកពីមីយ៉ាន់ម៉ា ២រូប ឥណ្ឌូនេស៊ី ២រូប វៀតណាម ២ រូបប្រ៊ុយ ណេ ៤ រូបម៉ាឡេស៊ី ៦រូប និង កម្ពុជា១១រូប ។

 

 វគ្គនេះសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍ ។ការអនុវត្តន៍នោះគឺការវាស់ប៊ូលលើទីលានប្រកួតឲ្យបានសុក្រឹត បើវាស់មិនត្រឹមត្រូវទេនោះគឺប្រាកដជាធ្លាក់តែម្ដង ។នេះជាលើកទី១ហើយដែលវគ្គបែបនេះបើកនៅស្រុកខ្មែរហើយ នេះក៏ជាលើកដំបូងដែរដែលកម្ពុជាមានសិក្ខាកាមចូលរៀនវគ្គអាជ្ញាកណ្ដាលអន្តរជាតិបែបនេះ ។

 

លោកអ៊ិន គឹម ស្រ៊ុនដែលជាអគ្គលេខាធិកាេសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបាននិយាយឲ្យដឹងថា វគ្គនេះបើកឡើងគឺត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង សម្រាប់ការចេញទៅប្រកួតនៅ ក្រៅប្រទេស ។

 

ចំពោះលទ្ធផលនៃការសិក្សានោះវគ្គអាជ្ញាកណ្ដាលអន្តរជាតិកម្ពុជាបានជាប់ម្នាក់ វៀតណាមម្នាក់ឥណ្ឌូនេស៊ី ម្នាក់ និង ម៉ាឡេស៊ីម្នាក់ ។អ្នកដែលមិនបានជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិគឺប្រឡងយកអាជ្ញាកណ្ដាលថ្នាក់ជាតិដែល ក្នុងនោះកម្ពុជាបានជាប់ម្នាក់ដែរ ឥណ្ឌូនេស៊ីជាប់ម្នាក់ និង ប្រ៊ុយណេជាប់ម្នាក់ ។ អ្នកដែលធ្លាក់ការប្រឡងអាជ្ញា កណ្ដាលថ្នាក់ជាតិគឺត្រូវប្រឡងយកអាជ្ញាកណ្ដាលថ្នាក់មូលដ្ឋាន(ថ្នាក់ក្រោមជាតិ)ដែលក្នុងនោះកម្ពុជាប្រឡងជាប់ ៨ នាក់វៀតណាមជាប់ម្នាក់ ប្រ៊ុយណា៣នាក់និងមីយ៉ាន់ម៉ា២នាក់ ។

 

គួរបញ្ជាក់ថាក្នុងចំណោមណោមសិក្ខាកាមទាំង២៧នាក់មានតែម្នាក់គត់ដែលបោះបង់ចោលការប្រឡងដែល មូលហេតុនៃការបោះបង់នោះទំនងជាគាត់មិនសូវចេះភាសាអង់គ្លេស ៕ 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com