ការប្រកួតកីឡាអុកស្វែងរកស្តេចអុករដូវកាល២០១៧ ចាប់ផ្តើមនៅថ្ងៃនេះហើយ 

ការប្រកួតកីឡាអុកចត្រង្កអងគ្រសង្ក្រានឆ្នាំ២០១៧កំពុងតែចាប់ផ្ដើមហើយនៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី២៧មីនានេះ ។ 

តួលេខចុងក្រោយរបស់អ្នកចូលរួមមានចំនួន១៦០នាក់ ក្នុងនោះមានកីឡាការិនីម្នាក់ផងដែរ។ លោកគុជ គឹមឡុងប្រធានសហព័ន្ធកីឡាអុកចត្រង្គ កម្ពុជាបាននៅតាមដានការប្រកួតជាប់តែម្ដង ។ 

ស្ដេចអុកទាំង ២គឺឈាវ បូរ៉ាដែលគ្រងតំណែង ២ជំនាន់គឺឆ្នាំ២០១៤ និង ២០១៥ និង ហូយ សុខណាដែល គ្រងតំណែងឆ្នាំ២០១៦នោះក៏បានចូលរួមប្រកួតដែរ ។ មានអ្នកខ្លាំងៗជាច្រើនដូចជាសុខ ភារ៉ា ឆយ វីរ៉ាក៏បានមក ចូលរួមប្រកួតដែរតែអ្នកខ្លាំងទាំងប៉ុន្មាននាក់នេះខ្លះហាក់ដូចជាមិនសូវមានជំនឿចិត្តឡើយ ។

ចំពោះលទ្ធផលខ្លះៗ ស្ដេចអុក២សម័យកាលឈាវ បូរ៉ាដែលគ្រងតំណែងឆ្នាំ២០១៤-២០១៥នោះបានទទួលជ័យជំនះនៅព្រឹកថ្ងៃប្រ កួតដំបូងដោយសារតែគូប្រកួតរបស់គេអវត្តមាន ។

ឈាវ បូរ៉ាដែលស្ថិតនៅពូល B នោះគូប្រកួតរបស់គេគឺអៀម មេសាបានអវត្តមាន ។ការអវត្តមាននេះគេជឿ ថាដោយសារតែមេសាមិនមានសង្ឃឹមយកឈ្នះបូរ៉ាបានទើបគេអវត្តមានមិនមកចូលរួមប្រកួតតែម្ដងទៅ ។ ការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃ៣០ ខែមីនា ហើយនរណាត្រូវទៅលេងផ្តាច់ព្រ័ត្រនៅអង្គរសង្ក្រាន្តក៏នឹងដឹងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com