កីឡាករប្រណាំងរថយន្ត Vettel ដណ្តើមបានជ័យជំនះការប្រកួតបើករដូវកាល Australian Grand Prix

អូស្ត្រាលីៈ កីឡាករ Sebastian Vettel បើកបរអោយក្រុមប្រណាំង Ferrari បានផ្តួលកីឡាករ Lewis Hamilton បើកបរអោយក្រុមប្រណាំងរថយន្ត Mercedes ក្នុងការប្រកួត Australian Grand Prix ដែលជាការប្រកួតដំបូងក្នុងរដូវកាលនេះ។
តាមពិតការប្រកួតនេះ Hamilton ចាប់ផ្តើមចេញដំណើរមុន ប៉ុន្តែ Vettel បានបង្ហាញភាពខ្លាំងរបស់ខ្លួនរហូតទទួលបានជ័យជំនះអោយក្រុមដោយប្រើថេរៈវេលា 1:26.638 ។ ចំនែកចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ​ Valtteri Bottas របស់ក្រុម Mercedes។

 

ការ​ប្រកួត F1បន្ទាប់គឺព្រឹត្តិការណ៍ Chinese Grand Prix ដែលធ្វើនៅទីក្រុងសៀងហៃពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com