បើកការប្រកួតលីហ្គលំដាប់ទី២កម្ពុជា ក្រុមទើបបង្កើតថ្មី វិសាខា បំបាក់កំពង់ស្ពឺ១៧ទល់នឹង០

ភ្នំពេញៈ ការប្រកួតលីហ្គកម្ពុជាលំដាប់ទី២ បានចាប់ផ្តើមប្រកួតជាផ្លូវការរបស់ខ្លួននៅរសៀលថ្ងៃនេះ។ តាមពិតការប្រកួតទាំងអស់មានបួនប្រកួត តែថ្ងៃដំបូងនេះមានតែបីប្រកួតទេ ដោយការប្រកួតរបស់ក្លិបបាល់ទាត់ សូលទីឡូអង្គរ និងយុវជនសាលាបាល់ទាត់ជាតិបាទីត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី៤ ខែមេសាខាង មុខដោយសារក្រុមសាលាបាល់ទាត់បាទីជាប់ប្រកួតនៅជប៉ុន។

 

សម្រាប់លទ្ធផលការប្រកួតថ្ងៃនេះ ស្វាយរៀងប្រកួតស្មើជាមួយកំពង់ចាម ០ទល់នឹង០ វិសាខា បានយកឈ្នះកំពង់ស្ពឺ​១៧ទល់នឹង០ ខណៈដែលកំពង់ឆ្នាំង ចាញ់ក្រុមយុវជនក្លិបក្រសួងការពារជាតិ ០ទល់នឹង៣។
 

សូមជម្រាបជួនថាការប្រកួតលីហ្គលំដាប់ទី២របស់កម្ពុជាមានក្រុមចូលរូមចំនួន៨ក្រុម ប្រកួតដូរទឹកដីដោយលេងពីរជើង​ ប្រើពេល១៤សប្តាហ៍។ បន្ទាប់ពីបញ្ចប់ការប្រកួតពីរជើងម្នាក់ និងមានការប្រកួត Play-off បីប្រកួតទៀតដើម្បីស្វែងរកជើង​ឯក និងជើងឯករងឡើងទៅលីហ្គកំពូលរដូវកាល២០១៨។
ចំពោះការប្រកួត Play-off គឺក្រុមឈរនៅលំដាប់ទី៣ ជួបក្រុមលេខ៤ ក្រុមលេខ២ត្រូវជួបអ្នកឈ្នះរវាងក្រុមលេខ៣ និងលេខ៤ ហើយវគ្គផ្តាច់ព្រ័ត្រ ត្រូវធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ដោយក្រុមលេខ១ ត្រូវជួបជាមួយអ្នកឈ្នះការប្រកួតរវាងលេខ២ និងលេខ៣ លេខ៤៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង