សកម្មភាពកីឡាទទួលបានការចាប់អារម្មណ៍ច្រើនក្នុងពិធីបុណ្យទន្លេ

ស្ទឹងត្រែង៖ បុណ្យទន្លេលើកទី៣ដែលស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះថ្ងៃនេះឈានចូលថ្ងៃទី២ ហើយល្ងាចនេះ​ ពិធីបើកផ្លូវការត្រូវធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។
 

សម្រាប់ថ្ងៃទី១ សកម្មភាពដែលេចធ្លោជាងគេគឺសកម្មភាពកីឡាដែលបានរៀបចំធ្វើឡើងដើម្បីបំផុសអោយយុវជនចាប់អារម្មណ៍លើកីឡា។ កីឡាទាំងនោះរួមមានកីឡារត់ប្រណាំងមានអ្នកចូលរួម ១២០០នាក់ កីឡាបាល់ទាត់មានការប្រកួតរវាងខេត្តស្ទឹងត្រែង និងក្រុមមកពីឡាវ បាល់ទះមានការប្រកួតរវាង ក្រុមកម្ពុជា និងឡាវ កីឡាទាញព្រ័ត្រ កីឡារាំ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និងព្រឹកនេះមានការប្រកួតកីឡាប្រណាំងកង់ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ក្នុងនោះមានក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោផង។

 

តាមការគ្រោងទុកបុណ្យទន្លេនឹងបញ្ចប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្អែក៕

អត្ថបទដែលជាប់ទាក់ទង