កីឡាករ Dele Alli ជាប់បម្រាម៣ប្រកួតនៅតំបន់អឺរ៉ុ​​ប បន្ទាប់ពីទទួលកាតក្រហម

អង់គ្លេសៈ ខ្សែបម្រើ Tottenham កីឡាករ Dele Alli ត្រូវបញ្ឈរជើងបីប្រកួតក្របខ័ណ្ឌអឺរ៉ុប បន្ទាប់ពីត្រូវបណ្តេញចេញពេលប្រកួតជាមួយក្លិបបែលហ្ស៊ិក Gent នៅ Wembley ក្នុងការប្រកួត Europa League ខែកុម្ភៈកន្លងទៅ។
Alli ត្រូវបណ្តេញចេញដោយធ្វើអោយមានកំហុសទៅលើកីឡាករ Brecht Dejaegere ក្នុងការប្រកួតស្មើ ២ទល់នឹង២។

ប្រសិនបើ Spurs ធានាតំណែងកំពូលទាំងបីក្នុងក្របខ័ណ្ឌ អង់គ្លេស, Alli នឹងអវត្តមានពាក់កណ្តាលការប្រកួត Champions League group វគ្គវិលជុំក្នុងពូល។
ទន្ទឹមជាមួយគ្នានោះដែរ , កាំភ្លើងធំ Arsenal ត្រូវពិន័យ £5,000 (ផោន) បន្ទាប់ពីមានអ្នកគាំទ្ររត់ចូលទីលានពេលប្រកួតចាញ់ Bayern Munich 5ទល់នឹង១ ក្របខ័ណ្ឌ Champion League។ Uefa ក៏ពិន័យ Bayern Munich ចំនួន​£3,000​(ផោន) បន្ទាប់ពីអ្នកគាំទ្រចោលក្រដាសចូលទីលានពេលលេងជាមួយ Arsenal តវ៉ាថ្លៃសំបុត្រចូលទស្សនា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង