អ្នកចូលចិត្តកីឡាជាង១០០០នាក់ ចូលរួមរត់ក្នុព្រឹត្តការណ៍បុណ្យទន្លេ

ស្ទឹងត្រែង: ពិធីបុណ្យទន្លេលើកទី៣ ចាប់ផ្តើមហើយថ្ងៃនេះដោយកម្មវិធីកីឡាចាប់ផ្តើមមុនគេ។
កីឡារត់ពាក់កណ្តាលម៉ារ៉ាតុនបង្ហាញខ្លួនមុនគេព្រឹកនេះ។ 
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាការរត់ប្រណាំងនេះមានអ្នកចូលរួមប្រមាណជាង១០០០នាក់ លើវិញ្ញាសា៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ 
កីឡា ១០ប្រភេទ ដែលប្រាកដខ្លួនក្នុងពិធីបុណ្យទន្លេឆ្នាំនេះ រួមមានកីឡារត់លក្ខណៈកម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ, កីឡាបាល់ទាត់, បាល់ទះ, ល្បុក្កតោ និងកីឡារាំ កីឡាប្រណាំងកង់ ៤០គីឡូម៉ែត្រ និង ២០គីឡូម៉ែត្រ, ប្រដាល់គុនខ្មែរ, ចំបាប់មហាជន, ទូកកានូ និងកីឡាទាញព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com