លោក Jun Hirabayashi  ត្រូវបានតែងតាំងជាគ្រូបង្វឹកយុវជន ភ្នំពេញក្រោន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន​មានក្តីរីករាយ និងសូមស្វាគមន៍ចំពោះលោក​ Jun Hirabayashi ដែលនឹងត្រូវបំពេញតួនាទីជាគ្រូបង្វឹកថ្មីរបស់ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ (U-16) ។
 សូមបញ្ជាក់ថា គ្រូបង្វឹកវ័យ ២៩ឆ្នាំរូបនេះចាប់កំណើតនៅតំបន់ Nagano នៃព្រះរាជាណាចក្រជប៉ុន ដោយធ្លាប់បានបំពេញមុខងារជាគ្រូជំនួយរបស់ក្រុម​ Tokushima Vortis មុននឹងចំណាយពេល ៥ឆ្នាំជាមួយក្លឹប Matsumoto Yamaga ដែលលេងនៅលីគទី២ របស់ប្រទេសជប៉ុន (J-League 2) ក្នុងតំណែងជាគ្រូបង្វឹកក្រុមថ្នាលយុវជន ហើយបច្ចុប្បន្នលោកកំពុងកាន់សញ្ញាបត្រ AFC B-Licence ផងដែរ។ 
ក្នុងរូបភាពនេះលោក Noriaki Ikeda អ្នកចាត់ការទូទៅរបស់ក្លឹបភ្នំពេញក្រោន កំពុងសម្តែងការស្វាគមន៍ចំពោះលោក Jun នាថ្ងៃនេះតែម្តង ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង