សម្តេចតេជោនាយករដ្ឋមន្ត្រីពេញចិត្តនឹងទម្រង់លេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ភ្នំពេញៈ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការពេញចិត្តចំពោះទម្រង់លេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទោះបីជាចាញ់ប្រទេសឥណ្ឌា ២ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិម្សិលមិញយ៉ាងណាក៏ដោយ។
 ក្នុងឪកាសនេះដែរសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រសិនបើបំផុសឲ្យកុមារៗលេងកីឡាបានកាន់តែច្រើន នឹងចៀសផុតពីអំពើអបាយមុខនានា រួមទាំងការប្រើប្រាស់គ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានថ្លែងឲ្យតាមសាលានានា រៀបចំបញ្ចូលកីឡាកាយសម្ព័ន្ធផងដែរ បន្ថែមពីលើកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ។ 

សម្តេចបន្តជំរុញឲ្យយកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យកីឡា ហើយក៏ត្រូវហ៊ានវិនិយោគលើវិស័យកីឡានេះផងដែរ។​សម្តេចតេជោក៏បានអំពាវនាវដល់អាណាព្យាបាល យុវជន កុមារៗ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាលេង និងហាត់កីឡាយ៉ាងតិចឲ្យចេះមួយ ដើម្បីសុខភាព។
លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យរៀបចំសួនច្បារឲ្យបានស្អាតៗ ដើម្បីឲ្យប្រជាពលរដ្ឋហាត់ប្រាណចៀសវាងពីជំងឺផ្សេងៗ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង