កម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម CEO MEETUP ក្រោមប្រធានបទ «តើយើងអាចវិនិយោគជាមួយក្រុមហ៊ុនអ្នកបានទេ?»

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន SUCCESS CO បានរៀបចំកម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម CEO MEETUP ក្រោមប្រធានបទ «តើយើងអាចវិនិយោគជាមួយក្រុមហ៊ុនអ្នកបានទេ?» នៅក្នុងសណ្ឋាគារ តារាអ៊ែរផត ផ្សាររតនាផ្លាស្សា រាជធានីភ្នំពេញ

វាគ្មិនកិត្តិយសដែលធ្វើបទបង្ហាញដល់ YOUNG CEO ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលពិសេសនេះ មាន

MR. PECH BOLENE Co-founder, Chairman, & CEO of The Westline Development Group និងMr. SIM DARA Master Trainer, Success Coach, & Co Founder Of SUCCESSCO CATITAL។

កម្មវិធីជួបជុំនេះរៀវចំឡើង ដើម្បីបង្កើនទំនាក់ទំនងជាមួយអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម​ដទៃ​ទៀត​ជាច្រើននាក់ ក្នុងការទទួលយកបទពិសោធន៍ល្អៗពីអ្នកដែលកំពុងដឹកនាំអាជីវកម្មដែលមានទស្សនវិស័យច្បាស់លាស់ និងផ្នត់គំនិតវិជ្ជមាន។

កម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម CEO MEETUP កម្មសិក្សាបានរៀនសូត្រពីចំណេះដឹង និងគន្លឹះសំខាន់ៗពីវាគ្មិនដូចខាងក្រោម៖

• បង្កើនទំនាក់ទំនងជាមួយអ្នកដឹកនាំ និងម្ចាស់អាជីវកម្ម​ដទៃ​ទៀត​ជាច្រើននាក់!

• ទទួលយកបទពិសោធន៍ល្អៗពីអ្នកដែលកំពុងដឹកនាំអាជីវ កម្មដែលមានទស្សនវិស័យច្បាស់លាស់ និង ផ្នត់គំនិតវិជ្ជមាន!

• រៀនសូត្រពីចំណេះដឹង និង គន្លឹះសំខាន់ៗពីវាគ្មិនដែលមាន បទពិសោធន៍ជោគជ័យក្នុងអាជីវកម្ម និងជីវិតជាក់ស្ដែង!

• ស្វែងយល់អំពីគម្រោង ឬ គំនិតអាជីវកម្មថ្មីៗ ដែលមាន លក្ខណៈខុសប្លែក និងសក្ដានុពលលើទីផ្សារ!

• យល់ដឹងពីកត្តាចំបងៗនៃក្រុមហ៊ុនសាជីវកម្មមួយ ដែលអាចទទួលការវិនិយោគ ឬ អាចចុះបញ្ជីនៅទីផ្សារមូលបត្របានទៅថ្ងៃមុខ!

• ផ្សព្វផ្សាយ​អាជីវកម្ម ឬ ស្ថាប័ន​របស់​អ្នក​ទៅ​កាន់​ម្ចាស់​អា ជីវកម្ម​ជា​ច្រើន​នាក់ទៀត និងទទួលបានការផ្ដល់ជូនផ្សេងៗទៀតពីកម្មវិធី!។

ប្រធានបទសម្រាប់ថ្ងៃនេះ “តើយើងអាចវិនិយោគជាមួយក្រុមហ៊ុនអ្នកបានឬទេ? Is Your Company Investable?”៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង