ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចេញទៅហ្សក់ដានីថ្ងៃនេះ ប្រកួតជម្រុះជើងឯកអាស៊ី

ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាកចេញទៅកាន់ប្រទេសហ្សក់ដានីនៅរសៀលថ្ងៃនេះសម្រាប់ការប្រកួតកីឡាបាល់ទាត់ជម្រុះជើងឯកអាស៊ី២០១៩អារ៉ាប់រួម។ នេះបើបានតាមការអោយដឹងរបស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
 

កម្ពុជាបើកយុទ្ធនាការប្រកួតជម្រុះជើងឯកអាស៊ីពូលC ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះនៅទីក្រុងអាម៉ាន់ វេលាម៉ោង១៨និង០០នាទីល្ងាចម៉ោងនៅហ្សក់ដានី (ម៉ោង១១យប់នៅកម្ពុជា)។ ម្សិលមិញកម្ពុជាប្រកួតចាញ់ឥណ្ឌា​២ទល់នឹង៣ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ចំនែកហ្សក់ដានីត្រូវប្រកួតមិត្តភាពជាមួយហុងកុងថ្ងៃនេះក្នុងដី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង