អ្នកគាំទ្របាល់ទាត់កម្ពុជាមកដល់ពហុកីឡដ្ឋានបណ្តើរៗហើយ

ភ្នំពេញ៖ ពេលនេះអ្នកគាំទ្របាល់ទាត់កម្ពជាបានមកដល់ហូរហែរហើយខណៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងឥណ្ឌាបានមកដល់ពហុកីឡដ្ឋានជាតិហើយដែរនៅមុននេះ ។ 

ការប្រកួតមិត្តភាពអន្តរជាតិនេះ ចាប់ផ្តើមប្រកួតនៅម៉ោង៦និង៣០នាទីបន្តិចទៀត។
 

ការប្រកួតនេះជាការត្រៀមលក្ខណៈរបស់ក្រុមបាល់ទាត់ទាំងពីរសម្រាប់ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ ដោយនៅថ្ងៃទី២៨ ខែមីនា ខាងមុខនេះ កម្ពុជាត្រូវជួបហ្សក់ដានីនៅទីក្រុងអាម៉ាន់ ឯឥណ្ឌាត្រូវជួបជាមួយប្រទេសរូមតំបន់កម្ពុជា សហភាពមីយ៉ាន់ម៉ាក្រៅដី។

 

សូមរម្លឹកថា១០ឆ្នាំកន្លងទៅឥណ្ឌាបានយកឈ្នះកម្ពុជា ៦ទល់នឹង០។ ៥ប្រកួតចុងក្រោយឥណ្ឌាចាញ់តែមួយប្រកួតទេ ចំនែកកម្ពុជា៥ប្រកួតចុងក្រោយ ចាញ់ទាំង៥៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com