មនុស្សយន្តអាចជួយក្មេងដែលពិបាកប្រាស្រ័យទាក់ទងអ្នកដទៃឲ្យអភិវឌ្ឍជំនាញនេះឡើងវិញ

(អាមេរិក)៖ ការសិក្សាមួយនៅសហរដ្ឋអាមេរិកបង្ហាញថាមនុស្សយន្តអាចជួយក្មេងដែលមានការពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឲ្យអភិវឌ្ឍជំនាញនេះឡើងវិញបាន។

ក្រុមអ្នកស្រាវជ្រាវនិយាយថាពួកគេអាចរកឃើញការរីកចម្រើនរបស់កុមារ បន្ទាប់ពីពួកគេបានបំពេញសកម្មភាពប្រចាំថ្ងៃជាមួយមនុស្សយន្តនៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលមួយខែ។

ជាដំបូងក្រុមអ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃលម្អិតអំពីជំនាញរបស់កុមារ និងការអភិវឌ្ឍអារម្មណ៍។ បន្ទាប់មកពួកគេបានដាក់មនុស្សយន្តតូច «Jibo» នៅក្នុងផ្ទះនីមួយៗ។ ជាលទ្ធផលបង្ហាញថាកុមារដែល​បានចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃក្នុងការលេងហ្គេមអន្តរកម្ម និងការនិទានរឿងត្រូវបានបង្កើនជំនាញ​ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើងវិញបាន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com