លោក Marc Wilmots ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកូដេវ័រ

កូដេវ័រ៖ ប្រទេសកូដេវ័របានតែងតាំង អតីតគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិកលោក Marc Wilmots ជាគ្រូបង្វឹកថ្មីរបស់ខ្លួនជំនួសលោក Michel Dussuyer។
 

លោក Wilmotsដែលមានវ័យ៤៨ឆ្នាំដឹកនាំក្រុមបែលហ្ស៊ិកចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ ព្រមទាំងនាំបែលហ្ស៊ិកបានឡើងទៅលេងបាល់ទាត់ពិភពលោកប្រេស៊ីល។ គ្រូបង្វឹករូបនេះត្រូវបានបណ្តេញចេញពីតំណែងនៅខែកក្កដា ឆ្នាំ២០១៦​ បន្ទាប់ពីបែលហ្ស៊ិកចាញ់ប្រទេសវ៉ែល ៣ទល់នឹង១​ក្នុងវគ្គ៨ក្រុមចុងក្រោយការប្រកួតជើងឯកអឺរ៉ុប។ ចំនែកលោកDussuyer សញ្ជាតិបារាំងឈប់ដឹកនាំក្រុមដំរីកូដេវ័រ បន្ទាប់ពីធ្លាក់ការប្រកួតជើងឯកអាហ្វ្រិក២០១៧ ក្នុងពូល។ 

លោក Wilmots​ ដែលចុះកិច្ចសន្យាពីរឆ្នាំនិងមានជម្រើសបន្ត ចំពោះមុខនឹងដឹកនាំក្រុមកូដេវ័រលេងមិត្តភាពពីរប្រកួត៕

អត្ថបទដែលជាប់ទាក់ទង