រុស្ស៊ីច្រានចោលការចោទប្រកាន់របស់Facebookអំពីយុទ្ធនាការមិនពិត

(មូស្គូ)៖ ប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់ពីក្រុមហ៊ុន Facebook ថាសេវាស៊ើបការណ៍យោធា GRU របស់ប្រទេសនេះ ត្រូវបានគេប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីដំណើរការយុទ្ធនាការមិនពិតមួយ។

ក្រុមហ៊ុន Facebook, Twitter និង Alphabet Inc បានប្រមូលផ្តុំរាប់រយគណនីដែលជាប់ទាក់ទងទៅនឹងប្រតិបត្តិការឃោសនារបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ខណៈដែល Facebook បានលុបចោលនូវយុទ្ធនាការទី២ដែល​ពាក់ព័ន្ធទៅនឹងរុស្ស៊ី។

យោងតាមអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា ការចោទប្រកាន់ទាក់ទងនឹង​ Facebook របស់រុស្ស៊ី ដែលបានបង្កើតឡើងគឺមិនមានន័យថាទីក្រុងមូស្គូជាអ្នកគ្រប់គ្រងនោះទេ។

លោកបាននិយាយថារឿងនេះមើលទៅស្រដៀងនឹងការចោទប្រកាន់ពីមុនៗ ពីប្រភពដទៃទៀតដូចជា Microsoft ជាដើម។

អ្នកនាំពាក្យរូបនេះបាននិយាយកាលពីថ្ងៃពុធថា «យើងមិនយល់ពីអ្វីដែលពួកគេកំពុងចោទប្រកាន់មកលើរុស្ស៊ីនោះទេ»។ លោកបានបន្ថែមថានេះគឺជាការចោទប្រកាន់​ដែលគ្មានភ័ស្ដុតាងច្បាស់លាស់៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង