បីងស៊ូ (Bingsu) នឹងធ្វើឲ្យអតិថិជនភ្ញាក់ផ្អើលពីស្វិនសិនជាថ្មី!

(ភ្នំពេញ) ៖ ស្វិន សិន (SWENSEN’S) មកពីប្រទេសអាមេរិកដ៏ល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ១៩៤៨ ថាជាហាងការ៉េមសាន់ដេរសជាតិរាប់សិបមុខឈ្ងុយឆ្ងាញ់គួរជាទីមោទនៈ និងជាទីដែលក្រុមគ្រួសារ និងមិត្តភក្ដ័ ជាពិសេសប្រជាជនកម្ពុជាដែលបានមកសាងអនុស្សវរីយ៍ដ៏មានសុភមង្គលជាច្រើនតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។

 

ថ្ងៃនេះ ស្វិន សិន នាំយកមកផលិតផលថ្មីមួយដែលប្រាកដជាធ្វើឲ្យប្រជាជនកម្ពុជាភ្ញាក់ផ្អើល និងរំភើបជាថ្មីម្ដងទៀតគឺបីងស៊ូ។ ផលិតផលថ្មី បីងស៊ូ (Bingsu)នេះ ជារបកគំឃើញមួយថ្មីរបស់ស្វិនសិនបានចេញលក់នៅប្រទេសថៃថ្មីៗនេះ ហើយបានធ្វើឲ្យអតិថិជនក្នុងប្រទេសមានការកោតសរសើរ និងធ្វើអោយហាងការ៉េមស្វិនសិនមានឈ្មោះល្បីល្បាញជាថ្មីលើគូរប្រកួតប្រជែងរបស់ខ្លួននៅទូទាំងប្រទេស។ ជាមួយលទ្វផលទឹកប្រាក់លក់មានការកើនឡើងដ៏គួរឲ្យភ្ងាក់ផ្អើល។

 

តើបីងស៊ូមានអ្វីពិសេសទៅ? បើតាមប្រសាស៍របស់លោក ប៉េង លាង ជានាយកគ្រប់គ្រងទូទៅអាជីវកម្មម៉ាកស្វិនសិនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “បីងស៊ូ ឬហៅម៉្យាងទៀតថាការ៉េមព្រិល មានសមាសធាតុផ្សំពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដ៏ទៃទៀតជាច្រើនមុខ និងរចនាពូនជាភ្នំព្រិលយ៉ាងស្រស់ស្អាត ហើយនៅពេលញុំាអតិថិជន នឹងមានទឹកស្រូបរសជាតិផ្សេងៗតាមចំណងចំនូលចិត្តរបស់អតិថិជនដោយខ្លួនឯងក្នុងការញុំាបង្កជាបរិយាកាសរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដ័ជាដើម។ ជាពិសេស ការញុំាបីងស៊ូ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ អតិថិជននឹងមានអារម្មណ៍ថាពីស្លាបព្រាមួយទៅស្លាបព្រាមួយរកឃើញរសជាតិប្លែកៗទៅតាមស្រទប់នីមួយៗខាងក្នុងដែលបង្កើតនូវភាពសប្បាយរីករាយ និងធ្វើឲ្យ

 

អ្នកញុំាទទួលបាននូវអារម្មណ៍ថ្មីៗជាមួយការរចនាដ៏ស្រស់ស្អាតទៅតាមប្រភេទការ៉េមព្រិលបីងស៊ូនីមួយៗ។ លោកបានបន្ថែមថា “ការ៉េមបីងស៊ូមានបីខ្នាតគឺខ្នាតធំសម្រាប់ញុំាចាប់ពី ៤ ទៅ ៥នាក់ ខ្នាតកណ្ដាលសម្រាប់ញុំាពី ២ ទៅ៣នាក់ និងខ្នាតតូចសម្រាប់ញុំាម្នាក់ឯង ជាមួយតម្លៃសមរម្យចាប់ពី ១០,០០០រៀល។

 

បើតាមកញ្ញាធីតាពេជ្យដែលជាអ្នកញុំាការ៉េមបីងស៊ូ (Bingsu) មុនគេ បានឲ្យដឹងថាលក្ខណៈពិសេសរបស់ការ៉េមបីងស៊ូ (Bingsu) គឺថាព្រិលដែលយើងញុំា មិនមែនជាទឹកកកទេ តែជាកម្ទេចព្រិលទឹកដោះ តែបៃតង និងសូកូឡា ហើយពូនជាភ្នំព្រិលដែលបង្កប់ដោយរសជាតិផ្សេងគ្នា ប្រៀបដូចទៅនឹងការស្វែងរករបស់មានតម្លៃ ដែលធ្វើជារសជាតិឆ្ងាញ់ជាប់ចិត្តមិនអាចបំភ្លេចបាន។ រីឯតម្លៃវិញ ពោលគឺសមរម្យហើយអាចញុំាបានច្រើននាក់ ដែលអាចចែករម្លែកជាមួយមិត្តភ័ក្រ បងប្អូន ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ផងដែរ។ កញ្ញាបានបញ្ជាក់បន្ថែមថានឹងមកញុំាការ៉េមបីងស៊ូនេះ រៀងរាល់សប្ដាហ៍តែម្ដង។

 

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង៦រូមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន៦១ហាង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង