ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ផ្តល់ជាមូលនិធិប្រមាណ$២០,០០០ ដុល្លារដល់សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី

(ភ្នំពេញ) ៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូនិធិដែលមានទឹកប្រាក់ចំនួន$២០,០០០ដុល្លាដល់សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី AITAACC (AIT-Alumni Association​ Cambodia Chapter) ដើម្បីអនុវត្តគម្រោង​ចូលរួមចំនែកជួយសង្គមនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី មូលនិធិអភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme).​

​AITAACC គឺជាអង្គការមិនយកប្រាក់ចំណេញមួយដែលរួមចំណែកដល់ការស្តារឡើងវិញនិងការអភិវឌ្ឍតំបន់ដែលមិនទាន់អភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ដោយធ្វើការដោះស្រាយបញ្ហាដែលកំពុងប្រឈម ដូចជាផ្នែកសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំជាដើម។

ក្រុមហ៊ុន Ford បានផ្ដល់ជំនួយឥតសំណងចំនួន $២០,០០០ ដុល្លារអាមេរិកដល់សមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី ក្នុងគោលបំណងអនុវត្តន៍គម្រោងសាងសង់សាលាមតេយ្យសហគមន៍ចំនួន២អគារដែលមានទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អដែលជាតម្រូវការចាំបាច់សម្រាប់ក្មេងៗនៅតាមជនបទ។

គោលដៅនៃការអនុវត្តន៍គម្រោងនេះ គឺបង្កើនគុណភាពការអប់រំសម្រាប់ក្មេងៗនៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

លោក សេង ហុង​ អនុប្រធានសមាគម និងជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និង ការងារសង្គមរបស់សមាគម AITAACC បានមានប្រសាសន៍ថា “ ប្រសិនបើចង់ឲ្យសហគមន៍មួយមានការរីកចម្រើន ការពង្រឹងគុណភាពការអប់រំគឺជាកត្តាចំបងបំផុត។ ការពង្រឹងចំនេះដឹងមូលដ្ឋានរបស់កុមារក្នុងសហគមន៍គឺជាដំណោះស្រាយសម្រាប់រយៈពេលវែងដែលល្អបំផុតសម្រាប់សហគមន៍យើង។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍការអប់រំកុមារ ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់យើង។ ខ្ញុំពិតជាមានមោទនភាពដែលបានសហការជាមួយក្រុមហ៊ុន Ford និងRMA Cambodia  ដើម្បីអនុវត្តគម្រោង​ចូលរួមចំនែកជួយសង្គមនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី មូលនិធិអភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme).​

លោក មីលី​ ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា ការចូលរួមចំណែកជាមួយសហគមន៍ ដែលយើងកំពុងរស់នៅ និងធ្វើការជាមួយ គឺជាកាត្វកិច្ចដ៏ចាំបាច់ និង​មានសារៈសំខាន់បំផុតសំរាប់ក្រុមហ៊ុន Ford និង​RMA Cambodia ម្យ៉ាងទៀតយើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកជាមួយសមាគមអតីតនិស្សិតកម្ពុជា-អេ អាយ ធី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានបញ្ចប់នូវគម្រោងសាងសង់អណ្ដូងទឹកស្អាតនៅខេត្តកំពុងស្ពឺ និងខេត្តត្បូងឃ្មុំដែលអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនដែលរស់នៅក្នុងតំបន់ជាង 1200នាក់។

ក្រៅពីនេះក្រុមហ៊ុន Ford ក៏បានចូលរួមចំណែកក្នុងសកម្មភាពសង្គមជាច្រើនរួមមាន ការបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ – Ford Driving Skills for Life” ការផ្ដល់មូលនិធិគាំពារសហគមន៍ជា​សកលប្រចាំឆ្នាំ ដែលបានចូលរួមចំណែកដោយបុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ផងដែរ។

អំពីគម្រោងមូលនិធិអភិរក្ស​និងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford ៖ គម្រោងមូលនិធិអភិរក្ស ​និងការពារបរិស្ថានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1983 មកម្លេះ។ មូលនិធិនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គល និងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃនិងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ និងការបង្កើនធនធាននៅតាមជនបទផងដែរ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង