មហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញៈ ម្សិលមិញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងទឹសដៅឆ្នាំ២០១៧និងផែនការយុទ្ធសាស្ត្រ ៤ឆ្នាំរំកិល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ ជា ។
 

ឯកឧត្តមថោង ខុងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការ ព្រមទាំងអនុប្រធាន និង សមាជិកប្រតិបត្តិទាំងអស់បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំដ៏ធំនេះ ។ 

អង្គមហាសន្និបាតបានអនុម័តលើរបាយការណ៍សកម្មភាសពការងារនិងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១២៦ ព្រមទាំងតាមដានស្ដាប់របាយណ៍បទអន្តរាគម៍របស់ក្រសួងអប់រំយុវជន និង កីឡា ។បទអន្តាគមន៍របស់លោកSheik Kok Chi អគ្គលេខាធិការរងក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី ស្ដីពីការប្រកួតកីឡាជាតិ(Natinal Games)លើកទី ១ និងបទពិសោធន៍រៀបចំSea Games ។

 

អង្គមហាសន្និបាតបានពិភាក្សាលើប្រធានបទការប្រកួតកីឡាជាតិ និង ស៊ីហ្គេមព្រមទាំងបទអន្តរាគមន៍របស់ សហព័ន្ធកីឡាជាតិដែលក្នុងនោះមានសហព័ន្ធនៃកីឡាអូឡាំពិក និង កីឡាមិនអូឡាំពិក ។

 

ក្នុងនោះដែរឯកឧត្តមហ៊ុន ម៉ានីស្ដី បានធ្វើបទអន្តរាគមន៍ពីអត្ថប្រយោជន៍របស់កីឡាចំពោះយុវជន ។បទបង្ហាញ របស់ឯកឧត្តមវ៉ាត់ ចំរើនស្ដីពីផែនការយុទ្ធសាស្ត្រ៤ឆ្នាំរំកិល(២០១៧-២០២០)ព្រមទាំងដោះស្រាយបញ្ហាប្រឈម នានាក្នុងវិស័យកីឡាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com