បាល់ទាត់មិត្តភាពៈ កម្ពុជា ទទួលឥណ្ឌាល្ងាចស្អែក

ភ្នំពេញៈ ក្រុមបាល់ទាត់គោព្រៃកម្ពុជា ល្ងាចស្អែកនេះត្រូវបើកពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា ក្នុងការប្រកួតមិត្តភាព អន្តរជាតិ។
ក្នុងសន្និសិទកាសែតព្រឹកមិញ គ្រូបង្វឹកឥណ្ឌា លោកStephen Constantine បានអោយដឹងថា លោកមកទីនេះដើម្បីឈ្នះមិនមែនចាញ់នោះទេ។

ចំនែកគ្រូបង្វឹកថ្មីកម្ពុជា លោក Leonardo Luis បានលើកឡើងថាលោកនឹងប្រើលក្ខណៈពិសេសប្លែកសម្រាប់អ្នកគាំទ្រកម្ពុជា។

ក្រុមបាល់ទាត់ទាំងពីរនេះនឹងត្រូវជួបគ្នានៅម៉ោង៦និង៣០នាទីល្ងាចនៅរាជធានីភ្នំពេញ។ សម្រាប់កម្ពុជា និងឥណ្ឌាប្រើប្រាស់ការប្រកួតមិត្តភាព នេះជាការកម្តៅសាច់ដុំត្រៀមសម្រាប់ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩អារ៉ាប់រួម ថ្ងៃទី២៨ ខែមីនា ខាងមុខ ដោយកម្ពុជា ជួបជាមួយហ្សក់ដានី ក្រៅដី ឯឥណ្ឌាជួបជាមួយសហភាពមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com