ថៅកែចំណតឡានខេត្តសៀមរាប យកផ្លូវជាចំណតដើម្បីកើបលុយ រហូតទទួលបានប័ណ្ណសរសើរ?

(សៀមរាប) ៖ ថៅកែចំណតឡានខេត្តសៀមរាប លោក ទូច សៀ ទទួលបានប័ណ្ណសរសើរពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ ពីអាជ្ញាធរ ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ឃឹម ប៊ុនសុង។

 

បច្ចុប្បន្ននេះ ក្រុមអ្នករត់តាក់ស៊ីបានយកផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបធ្វើជាកន្លែងចាប់ម៉ូយតាមរយៈការចតឡានតូចធំ ឡានក្រុង ឡានស៊ាំយ៉ុង យ៉ាងអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្បា់បំផុត។ 

ឯលោក ទូច សៀ ដែលគេស្គាល់ថាជាអ្នកវិនិយោគចំណតរថយន្តនោះមិនខ្វល់ពីបាតុភាព និងបញ្ហាប្រឈមនានាទេ បើទោះបីជាអាជ្ញាធរ បានខិតខំ រៀបចំ ឲ្យល្អយ៉ាងណាក៏ដោយ ពោល គឺលោកគិតតែប្រមូលលុយពីក្បាលឡានតាក់ស៊ីយកធ្វើមាន ធ្វើបានផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

 

ករណីនេះមានការលើកឡើងថា អាជ្ញាធរក្រុងសៀមរាបបរាជ័យ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់ចំណតឡាន ដែលគ្រប់គ្រង់ ដោយលោក ទូច សៀ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា លោក ទូច សៀ គ្មានឆន្ទះចូលរួមក្នុងការរៀចចំសណ្ដាប់ធ្នាប់ជាមួយអាជ្ញាធរក្រុងសៀមរាបបន្តិចឡើយ។

 

ចំពោះភាពអនាធិបតេយ្យនោះ បានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្រុង ទេសចរណ៍ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ ពាសពេញពិភពលោកយ៉ាងខ្លាំង ប៉ុន្តែលោក ទូច សៀ នៅតែធ្វើមិនដឹងមិនឃើញ បើទោះបីជារូបលោកជិះឡានសេរីទំនើប ឆ្លងកាត់ទីតាំងកន្លែងអនាធិបតេយ្យ ខាងលើរាល់ថ្ងៃក្ដី។

 

ប្រជាពលរដ្ឋបានលើកឡើងថា ករណីភាពរញ៉េរញ៉ៃ អនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ពីសំណាក់ក្រុមរត់តាក់ស៊ី ដែលបានយកផ្លូវជាតិជាកន្លែងចាប់ម៉ូយ នេះកើតមានជាយូណាស់មកហើយ គ្មានអាជ្ញាធរណាអាចលុបបំបាត់បានឡើយ បើទោះបីជាមានការដោះដូរអភិបាលខេត្តសៀមរាប ជាច្រើននាក់មកហើយក្ដី ការរៀបចំសណ្ដាប់ធ្នាប់ហាក់មិនមានប្រសិទ្ធិភាពដដែល មិនខុសពីអណត្តិៗមុនៗប៉ុន្មានទេ។ទាល់ទិនករណីនេះដែរគេនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ទូច សៀ នៅឡើយទេ ជុំវិញព័ត៌មានរិះគន់នេះ៕

 

17357290_972932896175690_105194344_o 17357467_972932856175694_634791200_o 17360505_972932946175685_57629727_n (1) 17373212_972932962842350_15817465_o

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង