លោក ហង្ស ពុទ្ធា ៖ គ.ជ.ប ដាក់សំណើពីរដល់មូលនិធិកូហ្វីអាណាន់(វីដេអូ)

 

(ភ្នំពេញ) ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប បានដាក់នូវសំណើចំនួនពីរដល់គណៈប្រតិភូមូលនិធិកូហ្វីអាណាន់។

 

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ពីសំណើទាំងពីររបស់ គ.ជ.ប ដែលស្នើដល់គណៈប្រតិភូមូលនិធិកូហ្វីអាណាន់ រួមមាន ទីមួយស្នើឲ្យមូលនិធិកូហ្វីអាណាន់ជួយធ្វើបទបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសគណបក្សនយោបាយ ដើម្បីឲ្យមានការយល់កាន់តែច្បាស់ពីសារសំខាន់របស់ សុច្ចរិតភាព។ ទីពីរ គ.ជ.ប ស្នើឲ្យមូលនិធិកូហ្វីអាណាន់បញ្ជូនអ្នកសង្កេតការរបស់ខ្លួន ដើម្បីជាសាក្សី ដើម្បីក្រើនរំលឹកដល់អ្នកពាក់ព័ន្ធបោះឆ្នោតទាំងអស់គោរពឲ្យបានល្អនូវតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន។

 

សូមទស្សនាការបកស្រាយទាំងស្រុងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដូចខាងក្រោម ៖

 

17357529_972870406181939_1020207665_o 17342082_972870332848613_1865877751_o 17379827_972870339515279_566749609_o

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង