រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលលើបួនវិស័យក្នុងឆ្នាំ២០១៧

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រិត្យ ស្តីពី ការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

អនុក្រិត្យនេះ បានសម្រេចលើប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលត្រូវបានកែប្រែ និងដំឡើងលើវិស័យចំនួនបួនរួមមាន  វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យយុត្តិធម៌។ សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រិត្យនេះ ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ក្នុងមាត្រា២ ដូច្នេះថា «ប្រាក់បំណាច់មុខងារដែលបានកំណត់តាមអនុក្រិត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅ»។

 

សូមអានខ្លឹមសារនៃអនុក្រិត្យទាំងស្រុងដូចខាងក្រោម ៖

 

1 2 3 4 5 6 7 8

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង