ក្រុមនិស្សិតកម្ពុជាប្រតិកម្មនឹងសម្តីតំណាងរាស្រ្តCNRP លឹម គឹមយ៉ា

(ភ្នំពេញ) ៖ និស្សិតជាច្រើនរូមមាននិស្សិតទទួលអាហារូបករណ៍របស់ សម្តេចវិបុលបញ្ញា សុខ អាន និស្សិតនៃសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ និងលិខិតថ្កោលទោស ប្រឆាំងនឹងសម្តីរបស់លោក លឹម គឹមយ៉ា តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលមាក់ងាយដល់សពសម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក។

 

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ មានក្រុមនិស្សិតទាំងនោះបានលើកឡើងនូវគុណបំណាច់នានាជាច្រើន របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលមានគុណបំណាច់ដ៏ធំធេងកាត់ថ្លៃមិនបានចំពោះជាតិ មាតុភូមិ។ ក្រុមនិស្សិតទាំងនោះក៏បានបន្តថាពួកគេបានរៀនសូត្រដល់សព្វថ្ងៃ និងបានឡើងមករៀនដល់ភ្នំពេញ ក៏ដោយដោយសារការទំនុកបំរ៉ុងរបស់សម្តេចវិបុលបញ្ញា សុខ អាននៅដែរ។

 

ការថ្កោលទោសរបស់ក្រុមនិស្សិតទាំងនេះ កើតឡើងក្រោយការបែកធ្លាយសំឡេង លោក លឹម គឹមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំពោះមរណភាពសម្តេចវិបុលបញ្ញា សុខ អាន ដែលពួកគេចាត់ទុកថាជាសំដីពាល អសីលធម៌!។ សម្លេងតំណាងរាស្រ្តរូបនេះ ដែលកំពុងជជែកគ្នាជាមួយលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា ហើយត្រូវបានយកមកផ្សព្វផ្សាយតាមផេកហ្វេសប៊ុករបស់ឈ្មោះសីហា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ម្សិលម៉ិញ៕

 

សូមអានខ្លឹមសារ និងប្រតិកម្មទាំងស្រុងរបស់ក្រុមនិស្សិតដូចខាងក្រោម ៖

 

17327814_972811992854447_2135063152_n 17362818_430623980610120_5102442005813195838_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com