លីហ្គកំពូលកម្ពុជា: មុនបោះឆ្នោត ក្លិបខ្លាំងៗប៉ះគ្នា-ណាហ្កា vs ភ្នំពេញក្រោន និងការពារជាតិ vs បឹងកេត

(កម្ពុជា)៖ ការប្រកួតលីហ្គកំពូលកម្ពុជា ស្អែកនេះមានពីរប្រកួត ដែលមួយប្រកួតបង្គ្រប់សប្តាហ៍ទី១៥ ណាហ្កា ជួបភ្នំពេញក្រោន និងមួយប្រកួតទៀតលើកពីសប្តាហ៍ទី១៦ គឺក្រក្រសួងការពារជាតិ និងបឹងកេត។

ដោយសារក្លិបទាំងពីរ ណាហ្កា និងភ្នំពេញក្រោន មានបេសកកម្មចុងសប្តាហ៍កន្លងទៅការប្រកួតនេះបានលើកមកលេងនៅថ្ងៃទី២៧ ខែកក្កដា នេះនៅស្តាតចាស់ វេលាម៉ោង ៣និង០០នាទីរសៀល។

កាលពីជើងទី១ ថ្ងៃទី៧ ខែមេសាកន្លងទៅ ណាហ្កាបានយកឈ្នះភ្នំពេញក្រោន ១ទល់នឹង០ ក្រៅដី។ ក្រោយ ១៤ប្រកួតណាហ្កា ឈរនៅលេខ៣បណ្តោះអាសន្នមាន មាន៣២ពិន្ទុ ចំនែកភ្នំពេញក្រោនលេខ៦មាន២១ពិន្ទុ។ បើឈ្នះណាហ្កា និងលោតមកលេខ២វិញ។

គ្រូបង្វឹកជនជតិអង់គ្លេស Sean Saibbury បានបញ្ជាក់ថាការប្រកួតក្នុងដីធ្វើមិនល្អកន្លងមក តែប្តេជ្ញាថា ចំពោះការប្រកួតដែលសេសសល់នោះនឹងព្យាយាមធ្វើឲ្យបានល្អ ព្រោះគ្រប់ការប្រកួតទាំងអស់នៅតែជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង ។

ដោយសារពីរប្រកួតចុងក្រោយធ្វើមិនបានល្អ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្កា បានបញ្ជាក់ថាក្លិបត្រៀមរួចហើយសម្រាប់ការប្រកួតចំពោះមុខ ហើយរំពឹងបានលទ្ធផលល្អ។

មួយប្រកួតទៀតស្អែកនេះ ក្រសួងការពារជាតិ ទទួលបឹងកេត នៅស្តាតចាស់ វេលាម៉ោង ៦និង០០នាទីល្ងាច។ ជើងទី១ បឹងកេត ឈ្នះការពារជាតិ ២ទល់នឹង០ ថ្ងៃទី២១ ខែមេសាកន្លងទៅ។

ពេលនេះបឹងកេត កំពុងឈរនៅកំពូលតារាងលីហ្គកំពូលមាន ៣៩ពិន្ទុ ក្រោយលេងបាន១៥ប្រកួត ឯការពារជាតិ លេខ៤មាន៣១ពិន្ទុ ក្រោយស្មើវេស្ទើន ៣ទល់នឹង៣។

សូមជម្រាបជួនថាការប្រកួតលីហ្គថ្ងៃសៅរ៍ និងអាទិត្យនេះ មិនមានទេដោយសារ បោះឆ្នោតសកល ។ សហ្តាហ៍បន្ទាប់ការប្រកួតដំណើរការវិញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com