រថយន្តសើរីទំនើប១០គ្រឿងត្រូវនគរបាលឃាត់ពាក់ព័ន្ធអ្នកបើកបររថយន្តគ្មានបណ្ណបើកបរនិងបណ្ណបើកបរមិនត្រឹមត្រូវ

(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយកម្លាំងចម្រុះ ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរនិងបណ្ណបើកបរមិនត្រឹមត្រូវ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់រថយន្តចំនួន១០គ្រឿង។

១-រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-1666 ។
២-រថយន្តម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-5457 ។
៣-រថយន្តម៉ាក CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Q-2211 ។
៤-រថយន្តម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-5888 ។
៥-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2I-5015 ។
៦-រថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2B-9668។
៧-រថយន្តម៉ាក NISSAN ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AA-6838 ។
៨-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AI-896 ។
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG-7911 ។
១០-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2M-7909 ។

រថយន្តទាំងអស់បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេតត្តព្រះសីហនុដើម្បីបន្តនីតិវិធី ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com