សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម

(ភ្នំពេញ) ៖ នៅវិមានសន្តិភាពរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ហ្វាន វ៉ាន់យ៉ាង ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក ហ្វាន វ៉ាន់យ៉ាង បានពាំនាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខ ចំពោះក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមផងតដែរ។

 ទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺលោកបានឃើញរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងខ្លាំង និងជីវភាពប្រជាជនកម្ពុជាមានការរីកចម្រើនល្អប្រសើរ ហើយក៏ឃើញការរីកចម្រើនខាងសេដ្ឋកិច្ច សង្គមកិច្ច របស់កម្ពុជាផងដែរ។ 

លោកបានអបអរសាទរចំពោះការអភិវឌ្ឍនេះនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ កាលពីពេលថ្មីៗនេះ លោក ហ្វាន វ៉ាន់យ៉ាង ក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរំលែកទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមជួយកម្ពុជានាពេលកន្លងមក ហើយក៏អរគុណដល់វៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់នាយទាហាន និងកងកម្លាំងប្រដាប់អាវុធកម្ពុជាកន្លងមកដែរ។ 

ទន្ទឹមនឹងនោះ សម្តេចតេជោ បានជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងជួយសម្រួលឲ្យប្រជាជននៅតាមព្រំដែនរស់នៅប្រកបរបរ និងពង្រីកពាណិជ្ជកម្ម ធ្វើយ៉ាងណាកែប្រែព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ 

កិច្ចប្រជុំថ្ងៃរសៀលនេះ គឺបានបញ្ចប់ប្រកបដោយលទ្ឋផលល្អជាមួយនឹងបរិយាកាសស្និទ្ឋស្នាលបំផុត ។ 

នេះបើយោងតាមការសរសេរក្នុងហ្វេសប៊ុកសម្តេចតេជោមុននេះបន្តិច៕

17265014_1273503256031502_7759171617718729186_n 17352230_1273503192698175_2204264927386882886_n 17361495_1273503196031508_2377028127526961318_n (1) 17361718_1273503252698169_5443134756673766129_n 17361719_1273503199364841_794112189668271468_n 17362423_1273503202698174_1425114598545423682_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង