អ្នកការពារតំណែងជើងឯក Real Madrid ជួបក្រុមខ្លាំងអាឡឺម៉ង់ Bayern Munich ការប្រកួតជើងឯកអឺរ៉ុប

អឺរ៉ុប៖ ក្រុមដែលត្រូវជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយជើងឯកក្លិបតំបន់អឺរ៉ុប (UEFA Champion Leagues) បានរកឃើញហើយ បន្ទាប់ពីការចាប់ ឆ្នោតមុននេះបន្តិច។
អ្នកការពារតំណែងជើងឯក Real Madrid ត្រូវជួបជាមួយនឹង ជើងឯកអាឡឺម៉ង់ Bayern Munich ក្រៅដីមុន។ ចំនែកក្លិប Atletico Madrid ជួបជាមួយជើងឯកអង់គ្លេស Leicester City ខណៈក្រុមអាឡឺម៉ង់មួយទៀត Borussia Dortmund ជួបជាមួយក្លិប​​Monaco ដែលបានទម្លាក់ Manchester City។ ដោយឡែកជើងឯកអ៊ីតាលី សេះបង្កង់​ Juventus ជួប Barcelona។

ការប្រកួតជើងទី១ត្រូវធ្វើនៅថ្ងៃទី១១ និង១២ ខែមេសា ចំនែកជើងទី២ លេងនៅថ្ងៃទី១៨ និង១៩ មេសា ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង