យុវជនជិតពីររយនាក់ជិះកង់ក្នុងព្រឹត្តិការណ៍ទៅកាន់អង្គរសង្ក្រាន្តឆ្នាំ២០១៧

 

(សៀមរាប) ៖ ក្រុមយុវជនជិតពីររយនាក់ ពួកគេមកពីស្ថាប័នផ្សេងៗគ្នា បានជិះកង់នៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ យុទ្ធនាការជិះកង់សាមគ្គីរួមមិត្ត ឆ្ពោះទៅកាន់ព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៧ ក្រោមការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកថ្ងៃទី១៧ ខែមីនានេះ។

 

លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧បានបានឲ្យដឹងថា សកម្មភាពជិះកង់របស់យុវជននៅថ្ងៃនេះ គឺចង់បង្ហាញសារទៅដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរឲ្យបានទូលំទូលាយអំពីអង្គរសង្រ្កាន្ត និងចង់បញ្ជាក់ឲ្យភ្ញៀវទេសចរបានដឹងពីសក្តានុពល និងភាពស្រស់ស្អាតរបស់កម្ពុជា ជាពិសេស គឺ ទីក្រុងសៀមរាប ទីកន្លែងដែលសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាខែមេសា នេះ។

 

លោកបានបន្តដូច្នេះថា «សកម្មភាពជិះកង់នេះក៍ចង់បង្ហាញ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងថា ឆ្នំានេះ មានព្រឹត្តការអង្គរសង្ក្រាន្តទៀត ហើយពួកគាត់មកចូលរួមសប្បាយទំាងអស់គ្នា ពីព្រោះការរៀបចំព្រឹត្តការណ៍អង្គរសង្រ្កាន្តនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និងសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង»។

 

លោក សោម រតនា បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នំានេះ និងមានកម្មវិធីប្លែកៗជាច្រើន ដូចជាការតំាងបង្ហាញពងមាន់យក្ស រូបសំណាកមាន់យក្ស ចាប៉ីដងវែងយក្ស និងការបង្ហាញពីដំណើរនៃការវិវត្តរបំាព្រះរាជទ្រព្យ ក្នុងរយៈពេលមួយទសវត្ស៍ និងល្ខោនខោលជាដើម៕

 

photo_2017-03-17_14-06-40 photo_2017-03-17_14-06-51 photo_2017-03-17_14-06-56

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com