ឈើពេញមួយរថយន្តកាមរីបើកធ្លាក់ផ្លូវ សមត្ថកិច្ចជំនាញដកថយ បន្ទាប់ពីឃើញទាហ៊ានចុះមើល

(ឧត្តរមានជយ័) ៖ រថយន្តកាមរីមួយគ្រឿងដឹកឈើប្រណិតពេញព្រៀប បើកធ្លាក់ផ្លូវ ព្រោះតែគេចពីសមត្ថកិច្ច កាលពីវេលាម៉ោងជាង២០ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវហាយវ៉េស្ថិតក្នុងភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

 

បុរសម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយថា រថយន្តនេះបើកក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុយកចង្កូតមិនទាន់ ក៏បានទៅត្រង់ធ្លាក់ពីលើផ្លូវដល់បាតអូរដែលមានកំពស់ប្រហែងប្រាំម៉ែត្រ បណ្តាលឲ្យឈើបុកពូកកន្លែងតៃកុង។ គេមិនដឹងថាតៃកុងរថយន្តនោះមានរបួស ឫស្លាប់នោះទេ ព្រោះក្រោយកើតហេតុភ្លាមតៃកុងរថយន្តត្រូវគេដឹកយកទៅបាត់ដោយបន្សល់ទុកតែរថយន្ត និងឈើប៉ុណ្ណោះ។

 

ប៉ុន្តែអ្វីដែលប្លែកក្រោយហេតុការណ៏ គេឃើញសមត្ថកិច្ចមកព្រោងព្រាត មួយសន្ទុះក្រោយមកស្រាប់តែបើករថយន្តទៅវិញអស់ ដោយនៅតែក្រុមទាហ៊ានកងពលលេខ៤១ប៉ុណ្ណោះ ដែលនៅមើលរថយន្តហើយនាំគ្នារើឈើចេញព្រមទាំងយកវត្ថុតាងទៅទុកនៅកងពលទៀត ក្នុងករណីនេះត្រូវបានគេសង្សយ័ថារថយន្តដឹកឈើនេះពិតជារបស់ទាហ៊ាននៅកងពលលេខ៤១នេះហើយ បានជាគេដឹកយកទៅទីនោះ។

 

ពលរដ្ឋដែលឈមើលហេតុការណ៏ បានហួសចិត្ត នឹងសមត្ថកិច្ចជំនាញដែលមិនយកចិត្តទុកដាក់ក្នុងករណីនេះ ដោយសារស៊ីមិនដាច់ ប៉ះចំឆ្អឹងនាំគ្នាទៅបាត់ ចំណែកពលរដ្ឋដែលដឹកបន្តិចបន្ទួចតាមគោយន្ត ឫម៉ូតូពេលមានហេតុការណ៍កើតឡើងម្តងៗ គេនាំគ្នាទៅខាំហែកចែកគ្នារៀងៗខ្លួន ដោយគ្មានអាណិតអាសូរសោះ។

 

ដូច្នេះសបញ្ជាក់អោយឃើញថានៅស្រុកអន្លង់វែងការ ដឹកជញ្ជូនឈើ បើមានខ្នងមានខ្សែរ ទោះមានបញ្ហាកើតឡើងក៏មិនអីដែរ បើគ្មានខ្នងគ្មានខ្សែរវិញ ពិតជាក្សយ័ហើយ។ តួយ៉ាងដូចជារថយន្តដែលដឹកឈើធ្លាក់ផ្លូវម៉ាកកាមរីហើមពណ៏ស្លែពាក់ស្លាកលេខភ្នំពេញ2.O.4770 ដឹកឈើសរុប៣០ដុំ ក្នុងមួយដុំៗមានមុខកាត់ពីរតឹក និងបណ្តោយមួយម៉ែត្រ ទៅពីរម៉ែត្រនេះជាដើម៕

 

photo_2017-03-17_13-45-33 photo_2017-03-17_13-45-40 photo_2017-03-17_13-45-45

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com