លោក សុខ ឆ័យ ថាបើសមាជខុសច្បាប់ សម្តេចតេជោមិនគាំទ្រលោក កឹម សុខា ជាប្រធានបក្សទេ(វីដេអូ)

 

(ភ្នំពេញ) ៖ ជុំវិញសមាជកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ របស់គណបក្សសង្គ្រោះជាតិនាពេលកន្លងមកនេះ បានរងការចោទប្រកាន់ពីសំណាក់មន្រ្តីមួយចំនួនក្នុងជួរដ្ឋាភិបាល ក៏ដូចជាមន្រ្តីមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ថាជាសមាជខុសច្បាប់នោះ លោកសុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ បានសំអាងទៅលើហេតុផលបីយ៉ាង ដែលបញ្ជាក់ថាសមាជនោះ ជាសមាជស្របច្បាប់។

 

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្រៅរបងពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃនេះ លោក សុន ឆ័យ បានលើកឡើងថា បើសមាជិកនៃគណបក្សណាមួយ ឬសមាជិកនៃគណប្សប្រជាជនកម្ពុជានៅតែបន្តចោទប្រកាន់ថា សមាជរបស់គណបក្សសង្គ្រោះជាតិ ជាសមាជ ខុសច្បាប់មានន័យថា ញត្តិគាំទ្រលោក កឹម សុខា ជាមេថ្មីនៃគណបក្សសង្គ្រោះជាតិ របស់សម្តេចតេជោ ហ៊ុន សែន នោះក៏ជាញត្តិដែលចូលរួមគាំទ្រសមាជខុសច្បាប់ដែរ។

 

យ៉ាងណាលោក សុន ឆ័យ បន្តថា ក្រៅពីញត្តិគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន នៅមានលក្ខខណ្ឌពីរផ្សេងទៀត ដែលជាហេតុផលនៃសមាជគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ជាសមាជស្របច្បាប់។ លោកថា ហេតុផលទីពីគឺ ច្បាប់ស្តីពី គណបក្សនយោបាយ ដែលទើបតែធ្វើវិសោធនកម្មនោះ បានចែងថា គណបក្សដែលបាត់បង់មេបក្ស ត្រូវរើសមេបក្សថ្មី មិនឲ្យលើសពីបីខែ ដូច្នេះគណបក្សសង្គ្រោះជាតិក៏បានអនុវត្តទៅតាមគោលការណ៍នៃលទ្ធផល និងការសម្រេចរបស់ច្បាប់ ស្តីពី គណបក្សនយោបាយដែរ និងហេតុផលទីបី គឺ គណបក្សសង្គ្រោះជាតិត្រូវតែគោរពច្បាប់ប្រទេសដែលជាច្បាប់ធំជាងល័ក្ខខន្តិកៈបក្សហើយ បើទោះបីច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ ទោះគណបក្សសង្គ្រោះជាតិ មិនគាំទ្រក៏ដោយ តែនោះជាច្បាប់ប្រទេស ដូច្នេះគណបក្សសង្គ្រោះជាតិត្រូវតែគោរព ដោយមិនអាចរង់ចាំរហូតដល់១៨ខែ ដើម្បីរើសមេបក្សថ្មីនោះទេ។

 

លោកបានបញ្ជាក់ជាចុងក្រោយយ៉ាងដូច្នេះថា «សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើលិខិតជូនពរឯកឧត្តម កឹម សុខា ហើយទៅទៀត។ …ទាល់តែលោក(សម្តេចតេជោ ហ៊ុន សែន)ពិនិត្យផ្លវច្បាប់អស់ហើយបានលោកជូនពរ ចឹងខ្ញុំយល់ថា ចំណុចទាំងបីនោះមិនអាចអោយបុគ្គលណា មន្រ្តីណានៅក្នុងស្ថាប័នណាមួយ មានយោបល់ប្លែកៗទេ»។

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង