ផេកហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ចាប់ដំណើរការជាផ្លូវការ ដើម្បីបម្រើ និងបង្កើនទំនាក់ទំនងជាមួយប្រជាពលរដ្ឋ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតទំព័រ Facebook របស់សម្ដេចផ្ទាល់ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពបម្រើជាតិរបស់សម្ដេច ព្រមទាំងបង្កើនទំនាក់ទំនងកាន់តែជិតស្និតជាមួយប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី អាត់ បូនី នាយកសារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាអ្នកដឹកនាំក្រុមការងារ Facebook របស់សម្ដេចក្រឡាហោម បានថ្លែងប្រាប់ Swift News ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ទំព័រ Facebook របស់សម្ដេចក្រឡាហោម ដែលមានឈ្មោះថា «Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister» ដែលមានអាសយដ្ឋាន (link): https://www.facebook.com/SamdechKrolahomSarkheng ដែលទើបនឹងបង្កើតកាលពីដើមខែកក្កដា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ដែរថា នៅលើទំព័រ Facebook របស់សម្ដេចក្រឡាហោម ក៏ឃើញមានផ្សព្វផ្សាយពីរូបភាពសកម្មភាពការងារប្រចាំថ្ងៃរបស់សម្ដេចក្រឡាហោម ជាពិសេសការផ្សាយផ្ទាល់អំពីសកម្មភាពរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងឧកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com