លោក សុន ឆ័យ នឹងស្នើលោក កឹម សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន

 

ភ្នំពេញ ៖ លោក សុន ឆ័យ នៅចំពោះមុខអ្នកសារព័ត៌មានបន្ទាប់ពីសួរសុខទុក្ខមន្រ្តីគណបក្សសង្គ្រោះជាតិ និងមន្រ្តីសិទ្ធិមនុស្សមួយចំនួនក្នុងពន្ធនាគារព្រៃស បានអះអាងថា លោក នឹងស្នើទៅលោក កឹម សុខា ប្រធានគណបក្ស ដើម្បីដឹកនាំមន្រ្តីជាន់ខ្ពស់នានាក្នុងគណបក្សសង្គ្រោះជាតិ ចូលរួមរំលែកទុក្ខគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន នាពេលខាងមុខ។

 

តំណាងរាស្រ្តមណ្ឌលភ្នំពេញនៃគណបក្សសង្គ្រោះជាតិរូបនេះបានបន្តថា ការស្នើសុំចូលរួមរំលែកទុក្ខនៃគ្រួសារសពសម្តេចវិបុលបញ្ញា សុខ អាន នេះដើម្បីធ្វើការសម្របសម្រួលស្ថានការនយោបាយនៃបក្សទាំងពីរឲ្យមានភាពប្រសើរឡើងវិញ។ លោកបន្តថាតំណាងរាស្រ្តដែលកំពុងរងការចោទប្រកាន់នោះ អាចមានភាពធូស្រាល អាចទទួលបានការបន្ថយទោសពីសម្តេចនាយករដ្ឋមន្រ្តី ដើម្បីស្នើទៅអង្គព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំខាងមុខ។ លោកបន្តថា បើទោះជាបន្តឃុំខ្លួនពួកគេ ក៏មិនមានអ្វីចំណេញដល់ជាតិ និងដល់គណបក្សនោះដែរ ហើយវាអាចជាការខាតប្រយោជន៍របស់គណបក្សទៅវិញទេ។ «យើងធ្វើម៉េចឲ្យគេមើលឃើញថា ការងារប្រទេសជាតិធំជាងការងារផ្ទាល់ខ្លួន ការងារគណបក្ស ឲ្យបានឆាប់ ដោយចាប់ផ្តើមពីអ្នកជាប់ពន្ធនាគារនេះតទៅ»។

 

photo_2017-03-17_10-40-51 photo_2017-03-17_10-40-30 photo_2017-03-17_10-40-47

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង