តើអ្វីជាដើមហេតុនាំឲ្យបងប្អូនប្រុសៗព្រួតគ្នាដណ្តើមកេរ ពីប្អូនស្រី?(វីដេអូ)

(កំពង់ធំ) ៖ គ្រួសារមួយមានបងប្អូនចំនួនប្រាំមួយនាក់ក្នុងនោះមានស្រ្តីម្នាក់ជាកូនទីប្រាំ ក្នុងគ្រួសារ ហើយរស់នៅលើដីកេររបស់ឪពុកម្តាយ ជាមួយនឹងការមើលថែអ្នកទាំងពីរ(ឪពុកម្តាយ) តរៀងមករហូតដល់ឪពុកម្តាយទាំងពីរនោះបានស្លាប់អស់ទៅ។

 

ដីកេរដែលបងប្អូនប្រុសទាំងប្រាំនាក់កំពុងតែឡើងបណ្តឹងតាមផ្លូវតុលាការខេត្តកំពង់ធំ ប្តឹងពីបង ប្អូនស្រីខ្លួនឯងបង្កើតនោះ មានទំហំ៣១៦០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដីកម្មសិទ្ធស្របច្បាប់របស់ឳពុកម្តាយកាលពីនៅរស់។

 

តើហេតុអ្វីបាន ពួកគេជាបង ឬប្អូនប្រុស ដែលមានកម្លាំងពេញ ឡើងពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារកេរ? ព្រោះតែដីនោះធំ ឬដីនោះមានតម្លៃ? ឬមួយមានភាគីទីបី ណាផ្សេងដែលចង់បានដីនោះ ឬមួយក៏ព្រោះតែប្អូនស្រីមិនព្រមលក់ ឬអាចមូលហេតុចេញពីទារពុះដីនោះជាចំណែកដើម្បីយកដីនោះលក់ឲ្យភាគីទីបី ឬព្រោះតែលុយធ្វើឲ្យបងប្អូនទាំងប្រាំនាក់ ព្រួតគ្នាកាត់កាលប្អូនស្រី?៕

 

សូមទស្សនាទិដ្ឋភាពដីទំនាស់ ដែលបងប្អូនប្រុសទាំងប្រាំព្រួតគ្នាដណ្តើមដីកេរ ៖

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង