អគ្គលេខាអូឡាំពិកបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តស្ទឹងត្រែង

(ភ្នំពេញ) ៖ អគ្គលេខាគណៈកម្មាធិការអូឡាំពិកកម្ពុជា បានវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាសម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូកីឡានៅក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មានសិក្ខាកាមចូលរួមចំនួន២៦នាក់ (នារី ៤នាក់)។

គ្រូឧទ្ទេសនាមវគ្គសិក្សា គឺឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានបង្ហាញពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ, អង្គការសាមគ្គីអូឡាំពិក, ទីផ្សារនិងកីឡា, ផែនការធ្វើដំណើររបស់ប្រតិភូកីឡា, ផែនការកម្មវិធីហ្វឹកហាត់កីឡា, ភាពជាអ្នកដឹនាំ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង