​ប្រទេសចិនគំរាមតបតពេញទំហឹ​ងប្រសិនបើជប៉ុនលូកដៃចូលក្នុងជម្លោះសមុទ្រចិនខាងត្បូង​

ប៉េកាំង ៖ ប្រទេសចិនបានសន្យាថានឹងធ្វើការតបតខ្លាំងក្លា ប្រសិនបើប្រទេសជប៉ុនហ៊ានចូលបង្កបញ្ហានៅតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ពីផែនការរបស់ជប៉ុនក្នុងការបញ្ជូននាវាចម្បាំងធំបំផុតរបស់ខ្លួនទៅតំបន់ដែនទឹកមានជម្លោះនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាសមុទ្រចិនខាងត្បូងមិនមានទាក់ទិននឹងប្រទេសជប៉ុនឡើយ ហើយប្រសិនបើជប៉ុននៅតែរឹងទទឹងបញ្ចេញសកម្មភាពគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ខ្លួនជៀសមិនផុតនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លាវិញនោះឡើយ ។

ប្រទេសចិនបានអះអាងថាខ្លួនមានសិទ្ធិលើតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ហើយការកើនឡើងជាបន្តបន្ទាប់នៃវត្តមានយោធាចិននៅក្នុងតំបន់នេះបានជំរុញឲ្យមានការព្រួយបារម្ភពីប្រទេសជប៉ុន និងលោកខាងលិច ស្របពេលសហរដ្ឋអាមេរិកបានធ្វើការល្បាតផ្លូវទឹក និងផ្លូវអាកាសយ៉ាងទៀងទាត់ដើម្បីធានាបាននូវសេរីភាពនាវាចរណ៍ក្នុងតំបន់នេះ ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង