ក្លិបយក្សទាំងពីររបស់អេស្ប៉ាញប្រជែងទិញយុវជនប្រេស៊ីល

អេស្ប៉ាញ៖ កាសែតប្រចាំថ្ងៃអេស្ប៉ាញ Marca រាយការណ៍ថាក្លិបបាល់ទាត់ Real Madrid និង Barcelona កំពុងប្រជែងគ្នាទិញកីឡាករវ័យក្មេង របស់ក្លិប​Flamengo គីកីឡាករ Vinicius Junior។
 

ទោះបីជាអាយុនៅខ្ចី កីឡាករវ័យ១៦ឆ្នាំរូបនេះ បានចុះកិច្ចសន្យាអាជីពរួចរាល់ហើយជាមួយក្លិបយក្សប្រស៊ីលដែលបញ្ចូលតម្លៃខ្លួន​៣០លានអឺរ៉ូក្នុងខ ចែង។ វាជាការសម្រេចចិត្តដ៏ល្អសម្រាប់ក្លិប Flamengo ខណៈកីឡាកវ័យក្មេងរូបនេះទាក់ភ្នែកក្លិបកំពូលក្នុងពិភពលោកពេលលេងជើងឯកអាមេរិកខាងត្បូងអាយុក្រោម១៧ឆ្នាំ។

 

Vinicius បានស៊ុតបញ្ចូលទី៥គ្រាប់ ក្នុង៦ប្រកួតអោយ​ប្រេស៊ីលអាយុក្រោម១៧ឆ្នាំ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង